ប្រព័ន្ធកំពុងធ្វើបច្ចុប្បន្នភាព
សូមអភ័យទោសចំពោះការរអាក់រអួល។ គេហទំព័រកំពុងធ្វើបច្ចុប្បន្នភាពបណ្តោះអាសន្ន សូមចូលមកម្តងទៀតក្នុងពេលឆាប់ៗនេះ។
សូមអភ័យទោសចំពោះការរអាក់រអួល។ គេហទំព័រកំពុងធ្វើបច្ចុប្បន្នភាពបណ្តោះអាសន្ន សូមចូលមកម្តងទៀតក្នុងពេលឆាប់ៗនេះ។
Your request has been sent. This page will open automatically.
Your access period has expired.
Please request access again.
សូមបិទ Developer Tools ដើម្បីបន្តមើលឯកសារនេះ។
| លេខរៀង | ប្រភេទផ្ទាំងផ្សព្វផ្សាយ | អត្រាពន្ធ | លក្ខខណ្ឌបន្ថែម | |
| ១.បណ្ណប្រកាសផ្សាយពាណិជ្ជកម្មធ្វើអំពីក្រដាសធម្មតា | ||||
| ក | ផ្ទៃក្រឡាមិនលើសពី ៤០ ដេស៊ីម៉ែត្រការ៉េ | ៥០០៛/ទំព័រ | បើមានអក្សរបរទេស ១ ៥០០៛/ទំព័រ | |
| ខ | ផ្ទៃក្រឡាលើសពី ៤០ ដេស៊ីម៉ែត្រការ៉េ | ៧០០៛/ទំព័រ | បើមានអក្សរបរទេស ២ ១០០៛/ទំព័រ | |
| ២.បណ្ណប្រកាសផ្សាយពាណិជ្ជកម្មធ្វើអំពីកៅស៊ូ កំណាត់សំពត់ ឬវត្ថុផ្សេងៗ | ||||
| ក | ផ្ទៃក្រឡាមិនលើសពី ៤០ ដេស៊ីម៉ែត្រការ៉េ | ៧០០៛/ផ្ទាំង | បើមានអក្សរបរទេស ២ ១០០៛/ផ្ទាំង | |
| ខ | ផ្ទៃក្រឡាលើសពី ៤០ ដល់ ១០០ដេស៊ីម៉ែត្រការ៉េ។ បើលើសពី ១០០ដេស៊ីម៉ែត្រការ៉េគិតជាផ្ទាំងអក្សរ ឬផ្ទាំងរូបភាព | ១ ០០០៛/ផ្ទាំង | បើមានអក្សរបរទេស ៣ ០០០៛/ផ្ទាំង | |
| ៣.ស្លាកអាជីវកម្មដ្ឋាន | ||||
| ក | គ្មានពន្លឺលើកស្របដងផ្លូវ | ១០០៛/ដម២/ឆ្នាំ | ២០០ ៛ |
បើមានអក្សរបរទេស ត្រូវគិតបន្ថែមក្នុងអក្សរ ១តួ និងក្នុងកម្ពស់១ដម ឬប្រភាគ
|
| ខ | គ្មានពន្លឺកែងដងផ្លូវ | ១៥០៛/ដម២/ឆ្នាំ | ៣០០ ៛ | |
| គ | មានពន្លឺលើកស្របដងផ្លូវ | ២០០៛/ដម២/ឆ្នាំ | ៤០០ ៛ | |
| ឃ | មានពន្លឺកែងដងផ្លូវ | ២៥០៛/ដម២/ឆ្នាំ | ៥០០ ៛ | |
| ៤.ផ្ទាំងអក្សរ ឬផ្ទាំងរូបភាពសម្រាប់គោលបំណងពាណិជ្ជកម្ម | ||||
| ក | គ្មានពន្លឺលើកស្របដងផ្លូវ | ៥០០៛/ដម២/ឆ្នាំ | ១ ០០០ ៛ | បើមានអក្សរបរទេស ត្រូវគិតបន្ថែមក្នុងអក្សរ ១តួ និងក្នុងកម្ពស់១ដម ឬប្រភាគ |
| ខ | គ្មានពន្លឺកែងដងផ្លូវ | ៧០០៛/ដម២/ឆ្នាំ | ១ ៤០០ ៛ | |
| គ | មានពន្លឺលើកស្របដងផ្លូវ | ៧០0៛/ដម២/ឆ្នាំ | ១ ៤០០ ៛ | |
| ឃ | មានពន្លឺកែងដងផ្លូវ | ១ ០០០៛/ដម២/ឆ្នាំ | ២ ០០០ ៛ | |
| ង | ដាក់ភ្ជាប់ តភ្ជាប់ ឬគូរផ្ទាល់មធ្យោបាយដឹកជញ្ជូននានា | ១ ៥០០៛/ដម២/ឆ្នាំ | ៣ ០០០ ៛ | |
ក.តើពន្ធលើប្រាក់ចំណូលជាអ្វី?
ពន្ធលើប្រាក់ចំណូល គឺជាប្រភេទពន្ធប្រចាំឆ្នាំ ដែលត្រូវប្រកាសបង់ពន្ធ ចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៣១ ខែមីនា នៃឆ្នាំជាប់ពន្ធបន្ទាប់ ចំពោះប្រាក់ចំណូលប្រភពកម្ពុជា និងប្រាក់ចំណូលប្រភពបរទេសរបស់បុគ្គលនិវាសនជន និងប្រាក់ចំណូលប្រភពកម្ពុជាសម្រាប់បុគ្គលអនិវាសនជន។
ប្រាក់រំដោះពន្ធលើប្រាក់ចំណូល៖
ខ.និយមន័យពាក្យគន្លឹះ
អ្នកជាប់ពន្ធនិវាសនជន សំដៅដល់៖
ក. រូបវន្តបុគ្គលដែលមាននិវាសនដ្ឋានឬមានកន្លែងស្នាក់នៅជាគោលដើមនៅក្នុងព្រះរាជាណាចក្រកម្ពុជា ឬដែលមានវត្តមាននៅក្នុងព្រះរាជាណាចក្រកម្ពុជាលើសពី ១៨២(មួយរយប៉ែតសិបពីរ)ថ្ងៃ នៅក្នុងរយៈពេល ១២ (ដប់ពីរ)ខែ ណាមួយដែលបានបញ្ចប់ក្នុងឆ្នាំជាប់ពន្ធចរន្ត។
ខ. នីតិបុគ្គលឬក្រុមហ៊ុនសហកម្មសិទ្ធិ ដែលត្រូវបានបង្កើតឬត្រូវបានគ្រប់គ្រងនៅក្នុងព្រះរាជាណាចក្រកម្ពុជា ឬដែលមានកន្លែងប្រកបអាជីវកម្មជាគោលដើមនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
| អត្រា | សកម្មភាព |
| ០% | សម្រាប់ (គ.ល.គ) ក្នុងរយៈពេលលើកលែងពន្ធ |
| ៥% | នៃបុព្វលាភធានារ៉ាប់រងដុល ដែលទទួលបានក្នុងឆ្នាំជាប់ពន្ធ ចំពោះសកម្មភាពធានារ៉ាប់រង ឬធានារ៉ាប់រងបន្តលើទ្រព្យសម្បត្តិ ឬហានិភ័យផ្សេងៗនៅព្រះរាជាណាចក្រកម្ពុជា |
| ២០% | - សហគ្រាសនីតិបុគ្គល - សកម្មភាពធានារ៉ាប់រង ឬធានារ៉ាប់រងបន្តលើអាយុជីវិតដែលមានលក្ខណៈសន្សំ និងសកម្មភាពដទៃទៀតក្រៅពីធានារ៉ាប់រងឬធានារ៉ាប់រងបន្តលើទ្រព្យសម្បត្តិ ឬហានិភ័យផ្សេងៗ |
| ៣០% | ចំពោះប្រាក់ចំណូលសម្រេចបានក្រោមកិច្ចសន្យាបែងចែកផលិតផលប្រេងកាត និងឧស្ម័នធម្មជាតិ ឬសម្រេចបានពីការធ្វើអាជីវកម្មលើធនធានធម្មជាតិ រួមទាំងព្រៃឈើ រ៉ែ មាស ឬត្បូងថ្មមានតម្លៃនានា |
| បរិយាយ | ទឹកប្រាក់ | ||
| ប្រាក់ចំណេញ/(ខាត) មុននិយ័តកម្ម “តាមលទ្ធផលគណនេយ្យ” | XX | ||
| បូក | ចំណាយមិនអាចកាត់កងបាន | XX | |
| បូក | ចំណូលជាប់ពន្ធតែមិនត្រូវបានកត់ត្រាក្នុងបញ្ជីគណនេយ្យ | XX | |
| ដក | ចំណាយមិនបានកត់ត្រាក្នុងបញ្ជីគណនេយ្យតែជាចំណាយអាចកាត់កងបានក្នុងឆ្នាំ | (XX) | |
| ដក | ចំណូលបានកត់ត្រាក្នុងបញ្ជីគណនេយ្យតែជាចំណូលមិនត្រូវជាប់ពន្ធក្នុងឆ្នាំ | (XX) | |
| ប្រាក់ចំណូលសុទ្ធ/(ខាត) ក្រោយនិយ័តកម្ម | XX(XX) | ||
| បូក | ចំណាយសប្បុរសធម៌ដែលមិនអាចកាត់កងបាន | (XX) | |
| បូក/ដក | និយ័តកម្មលើការប្រាក់ | XX(XX) | |
| ប្រាក់ចំណេញ/(ខាត) ក្នុងការិយបរិច្ឆេទ | XX(XX) | ||
| ដក | (XX) | ||
| ប្រាក់ចំណូល/(ខាត) ជាប់ពន្ធ សម្រាប់គណនា ពបច | XX(XX) | ||
| ពន្ធលើប្រាក់ចំណូលតាមអត្រា.....% | XX | ||
| ដក | ឥណទានពន្ធបរទេស | (XX) | |
| ឥណទានពន្ធបង់មុនលើការបែងចែកភាគលាភសម្រាប់កាត់កង ពបច ក្នុងឆ្នាំ | (XX) | ||
| បំណុលពន្ធលើប្រាក់ចំណូល | XX | ||
| ពន្ធអប្បបរមា | XX | ||
| បំណុលពន្ធលើប្រាក់ចំណូលត្រូវបង់ | XX | ||
| ឥណទានពន្ធកាត់ទុកបានបង់ក្នុងឆ្នាំ | (XX) | ||
| ដក | ប្រាក់រំដោះពន្ធលើប្រាក់ចំណូលបានបង់ក្នុងឆ្នាំ | (XX) | |
| ឥណទានពន្ធបង់មុនលើការបែងចែកភាគលាភនៅសល់ក្នុងឆ្នាំ | (XX) | ||
| (XX) | |||
| ពន្ធលើប្រាក់ចំណូលត្រូវបង់/យោងខាតទៅឆ្នាំបន្ទាប់ | XX(XX) | ||
ក. តើអ្វីទៅជាអាករសម្រាប់បំភ្លឺសាធារណៈ?
ត្រូវអនុវត្តលើការផ្គត់ផ្គង់ផលិតផលសុរា មេរ័យ ឬថ្នាំជក់នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ អាករនេះ ត្រូវកំណត់ និងត្រូវបង់នៅពេលផ្គត់ផ្គង់ដំបូងបន្ទាប់ពីផលិត ឬនាំចូលក្នុងព្រះរាជាណាចក្រកម្ពុជា។
ខ. និយមន័យពាក្យគន្លឹះ
គ. អត្រាអាករ មូលដ្ឋានគិតអាករ និងការគណនាប្រាក់អាករ
១. អត្រាអាករ
អាករសម្រាប់បំភ្លឺសាធារណៈ ត្រូវកំណត់តាមអត្រា ៥(ប្រាំ) ភាគរយនៃមូលដ្ឋានគិតអាករ។
២. មូលដ្ឋានគិតអាករ
មូលដ្ឋានគិតអាករសម្រាប់បំភ្លឺសាធារណៈ គឺជាថ្លៃផ្គត់ផ្គង់កត់ត្រាលើវិក្កយបត្រ រួមបញ្ចូលទាំងពន្ធអាករនានាវៀរលែងតែអាករលើតម្លៃបន្ថែម និងអាករសម្រាប់បំភ្លឺសាធារណៈខ្លួនឯង។
៣. ការគណនាប្រាក់អាករ
ការគណនាអាករសម្រាប់បំភ្លឺសាធារណៈ ត្រូវបានកំណត់ដូចខាងក្រោម៖
អាករសម្រាប់បំភ្លឺសាធារណៈ = មូលដ្ឋានគិតអាករ x អត្រាអាករ
ឧទាហរណ៍ទី១៖
រោងចក្រផលិតស្រាបៀរ ABC ជាប់ពន្ធតាមរបបស្វ័យប្រកាសបានផលិតនិងផ្គត់ផ្គង់ដល់អតិថិជនរបស់ខ្លួននូវស្រាបៀរ ក្នុងតម្លៃ ១១ ០០០ ដុល្លារ (តម្លៃមិនរួមបញ្ចូល អាករលើតម្លៃបន្ថែម និងអាករបំភ្លឺសាធារណៈខ្លួនឯង)។
គណនាប្រាក់អាករសម្រាប់បំភ្លឺសាធារណៈ
មូលដ្ឋានគិតអាករសម្រាប់បំភ្លឺសាធារណៈ = ១១ ០០០ដុល្លារ
= ១១ ០០០ដុល្លារ x ៥% = ៥៥០ ដុល្លារ
ឧទាហរណ៍ទី២៖
រោងចក្រផលិតបារី XYZ ជាប់ពន្ធតាមរបបស្វ័យប្រកាសបានផលិតនិងផ្គត់ផ្គង់ ដល់អតិថិជនរបស់ខ្លួននូវបារី ក្នុងតម្លៃ ១០ ០០០ ដុល្លារ (តម្លៃមិនរួមបញ្ចូលអាករ លើតម្លៃបន្ថែម និងអាករបំភ្លឺសាធារណៈខ្លួនឯង)។
គណនាប្រាក់អាករសម្រាប់បំភ្លឺសាធារណៈ
មូលដ្ឋានគិតអាករសម្រាប់បំភ្លឺសាធារណៈ = ១០ ០០០ ដុល្លារ
= ១០ ០០០ដុល្លារ x ៥% = ៥០០ ដុល្លារ
ឃ. កាតព្វកិច្ច និងបែបបទនៃការប្រកាសបង់ពន្ធ
បុគ្គលជាប់អាករ ត្រូវមានកាតព្វកិច្ចដាក់លិខិតប្រកាសសារពើពន្ធ និងបង់ប្រាក់អាករសម្រាប់បំភ្លឺសាធារណៈ ជារៀងរាល់ខែយ៉ាងយូរបំផុតត្រឹមថ្ងៃទី២០ នៃខែបន្ទាប់សម្រាប់ការដាក់លិខិតប្រកាសសារពើពន្ធផ្ទាល់ ឬយ៉ាងយូរត្រឹមថ្ងៃទី២៥ នៃខែបន្ទាប់សម្រាប់ការដាក់លិខិតប្រកាសសារពើពន្ធតាមអនឡាញ (GDT Tax Prefiling App សម្រាប់អ្នកជាប់ពន្ធតូច និង e-Filing សម្រាប់អ្នកជាប់ពន្ធមធ្យមនិងអ្នកជាប់ពន្ធធំ)។
ចំពោះការបង់ប្រាក់ពន្ធ អ្នកជាប់ពន្ធអាចបង់ប្រាក់នៅតាមបណ្តាសាខាធនាគារពាណិជ្ជដៃគូរបស់អគ្គនាយកដ្ឋានពន្ធដារ ឬតាមប្រព័ន្ធបង់ប្រាក់ពន្ធតាមអនឡាញ (e-Payment) សម្រាប់អ្នកជាប់ពន្ធមធ្យមនិងអ្នកជាប់ពន្ធធំ ឬ GDT Tax Prefiling App សម្រាប់អ្នកជាប់ពន្ធតូច៕
ក. តើពន្ធលើមធ្យោបាយដឹកជញ្ជូនជាអ្វី?
ពន្ធលើមធ្យោបាយដឹកជញ្ជូនគឺជាពន្ធប្រចាំឆ្នាំដែលអនុវត្តលើមធ្យោបាយដឹកជញ្ជូនគ្រប់ប្រភេទ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។
ខ. និយមន័យពាក្យគន្លឹះ
- មធ្យោបាយដឹកជញ្ជូន សំដៅដល់មធ្យោបាយដឹកជញ្ជូន ឬយានជំនិះគ្រប់ប្រភេទដូចជា កប៉ាល់ សាឡង់ ទូក កាណូត អូប័រ រថយន្ត ក្បាលរថយន្តសណ្តោង រ៉ឺម៉កសណ្តោង ស៊ឺមីរ៉ឺម៉កសណ្តោង ទោចក្រយានយន្ត ត្រីចក្រយានយន្ត ត្រាក់ទ័រ និងគ្រឿងយន្តប្រហាក់ប្រហែល។
- អ្នកជាប់ពន្ធ សំដៅដល់ម្ចាស់កម្មសិទ្ធិនៃមធ្យោបាយដឹកជញ្ជូន។
គ. ការលើកលែងពន្ធ
ពន្ធលើមធ្យោបាយដឹកជញ្ជូនយានត្រូវបានលើកលែងចំពោះ៖
១. រថយន្តគិលានសង្គ្រោះ រថយន្តពន្លត់អគ្គិភ័យដែលជាកម្មសិទ្ធិរបស់រដ្ឋ
២. យានយន្តដែលជាកម្មសិទ្ធិរបស់អង្គភាពកងយោធពលខេមរភូមិន្ទ កងរាជអាវុធហត្ថ និងនគរបាលជាតិដែលបានចុះបញ្ជីសារពើភណ្ឌរបស់ស្ថាប័ននោះ
៣. យានយន្តដែលជាកម្មសិទ្ធិរបស់ស្ថានទូត ឬស្ថានកុងស៊ុលបរទេស អង្គការ អន្តរជាតិ ឬទីភ្នាក់ងារសហប្រតិបត្តិការបច្ចេកទេសរបស់រដ្ឋាភិបាលដទៃទៀត
៤. ទោចក្រយានយន្ត និងត្រីចក្រយានយន្តគ្រប់ប្រភេទ ត្រាក់ទ័រ និងគ្រឿងយន្តប្រហាក់ប្រហែលនិងជលយានយន្តគ្រប់ប្រភេទដែលមានកម្លាំងដល់ ១៥០សេះ ឬតិចជាង។
ឃ. អត្រាពន្ធ និងការគណនាប្រាក់ពន្ធ
អត្រាពន្ធលើមធ្យោបាយដឹកជញ្ជូន ត្រូវកំណត់ដូចខាងក្រោម៖
ក. រថយន្តទេសចរណ៍ (គិតតាមទំហំស៊ីឡាំង និងឆ្នាំផលិត)
ខ. រថយន្តដឹកទំនិញ (គិតលើទម្ងន់សរុប)
គ. ក្បាលរថយន្តសណ្តោង រ៉ឺម៉កសណ្តោង និងស៊ឺមីរ៉ឺម៉កសណ្តោង (គិតលើទម្ងន់សរុប)
ឃ. រថយន្តដឹកអ្នកដំណើរ (គិតលើចំនួនកៅអី)
ង. ជលយាន ឬជលយានយន្តដឹកទំនិញ (គិតលើទម្ងន់ផ្ទុក)
ច. ជលយាន ឬជលយានយន្តដឹកអ្នកដំណើរ (គិតលើប្រវែង)
ឆ. ជលយាន ឬជលយានយន្តសណ្តោង និងនេសាទ (គិតលើកម្លាំងម៉ាស៊ីន)។
ការគណនាប្រាក់ពន្ធត្រូវបង់
អ្នកជាប់ពន្ធអាចស្វែងរកតាមប្រកាសលេខ ៥៣១ សហវ.ប្រក របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឬអាចប្រើប្រាស់កម្មវិធីទូរស័ព្ទ GDT Means of Transportation Tax Calculation (ទាំងប្រព័ន្ធប្រតិបត្តិការ Android និង iOS) ដើម្បីគណនាពន្ធលើមធ្យោបាយដឹកជញ្ជូន។
ឧទាហរណ៍៖ រថយន្តទេសចរណ៍
ក. រថយន្តប្រភេទទេសចរណ៍ ផ្លាកលេខ ភ្នំពេញ 2T-1111 ម៉ាក LEXUS RX 350 មានទំហំស៊ីឡាំង 3500 CC ឆ្នាំផលិត ២០០៧
ខ. រថយន្តប្រភេទទេសចរណ៍ ផ្លាកលេខ ភ្នំពេញ 2AA-2222 ម៉ាក LEXUS RX 350 មានទំហំស៊ីឡាំង 3500 CC ឆ្នាំផលិត ២០១៥
តើរថយន្តនីមួយៗខាងលើត្រូវបង់ពន្ធលើមធ្យោបាយដឹកជញ្ជូនសម្រាប់ឆ្នាំ២០២៤ ចំនួនប៉ុន្មានរៀល?
ចម្លើយ៖ ផ្អែកតាមតារាងឧបសម្ព័ន្ធ II នៃប្រកាសលេខ ៥៣១ សហវ.ប្រក បានកំណត់ប្រាក់ពន្ធលើមធ្យោបាយដឹកជញ្ជូនត្រូវបង់សម្រាប់ឆ្នាំ២០២៤ ដូចខាងក្រោម៖
ក. រថយន្តផ្លាកលេខ ភ្នំពេញ 2T-1111 ឆ្នាំផលិត ២០០៧ ជារថយន្តដែល គិតពីឆ្នាំផលិតលើសពី ១០ ឆ្នាំ ប្រាក់ពន្ធត្រូវបង់ចំនួន ៦០០ ០០០ រៀល
ខ. រថយន្តផ្លាកលេខ ភ្នំពេញ 2AA-2222 ឆ្នាំផលិត ២០១៥ ជារថយន្ត ដែលគិតពី ឆ្នាំផលិតលើសពី ៥ឆ្នាំ ដល់ ១០ ឆ្នាំ ប្រាក់ពន្ធត្រូវបង់ចំនួន ១ ០០០ ០០០ រៀល
ឧទាហរណ៍៖ រថយន្តដឹកទំនិញ
ក. រថយន្តដឹកទំនិញ មានផ្លាកលេខ ភ្នំពេញ 3A-4444 ម៉ាក HYUNDAI មាន ទម្ងន់ផ្ទុកសរុប (ទម្ងន់សុប = ទម្ងន់រថយន្ត + ទម្ងន់ផ្ទុក និងមនុស្ស) ១៥ តោន
ខ. រថយន្តដឹកទំនិញ មានផ្លាកលេខ ភ្នំពេញ 3B-5555 ម៉ាក HINO មានទម្ងន់ ផ្ទុកសរុប (ទម្ងន់សុប = ទម្ងន់រថយន្ត + ទម្ងន់ផ្ទុក និងមនុស្ស) ២៥ តោន
តើរថយន្តនីមួយៗខាងលើត្រូវបង់ពន្ធលើមធ្យោបាយដឹកជញ្ជូនសម្រាប់ឆ្នាំ២០២៤ ចំនួនប៉ុន្មានរៀល?
ចម្លើយ៖ ផ្អែកតាមតារាងឧបសម្ព័ន្ធ I នៃប្រកាសលេខ ៥៣១ សហវ.ប្រក បានកំណត់ប្រាក់ពន្ធលើមធ្យោបាយដឹកជញ្ជូនត្រូវបង់សម្រាប់ឆ្នាំ២០២៤ ដូចខាងក្រោម៖
ក. រថយន្តផ្លាកលេខ ភ្នំពេញ 3A-4444 ម៉ាក HYUNDAI មានទម្ងន់ផ្ទុកសរុប ១៥ តោន ប្រាក់ពន្ធត្រូវបង់ចំនួន ១ ០០០ ០០០ រៀល
ខ. រថយន្តផ្លាកលេខ ភ្នំពេញ 3B-5555 ម៉ាក HINO មានទម្ងន់ផ្ទុកសរុប ២៥ តោន ប្រាក់ពន្ធត្រូវបង់ចំនួន ២ ០០០ ០០០ រៀល។
ង.កាតព្វកិច្ច និងបែបបទនៃការប្រកាសបង់ពន្ធ
ពន្ធនេះជាប្រភេទពន្ធស្វ័យប្រកាសដែលតម្រូវឱ្យកម្មសិទ្ធិករមកចុះបញ្ជីយានយន្តសម្រាប់ការបង់ពន្ធនៅអគ្គនាយកដ្ឋានពន្ធដារ ឬនៅសាខាពន្ធដារខេត្ត-ខណ្ឌ ឬនៅធនាគារដៃគូរបស់អគ្គនាយកដ្ឋានពន្ធដារ ឬកម្មវិធីទូរស័ព្ទដៃអ្នកជាប់ពន្ធ GDT Taxpayer App។
កម្មសិទ្ធិករត្រូវបង់ពន្ធ ចាប់ពីថ្ងៃ១ ខែមិថុនា ដល់ថ្ងៃទី៣០ ខែវិច្ឆិកា នៃឆ្នាំជាប់ពន្ធនីមួយៗ។
តើការចុះបញ្ជីឬបច្ចុប្បន្នភាពព័ត៌មានយានយន្តត្រូវភ្ជាប់ឯកសារអ្វីខ្លះ?
ការចុះបញ្ជីឬបច្ចុប្បន្នភាពព័ត៌មានយានយន្តត្រូវភ្ជាប់ឯកសារដូចខាងក្រោម៖
- ប័ណ្ណសម្គាល់យានយន្ត ឬបង្កាន់ដៃបង់ពន្ធនាំចូល
- វិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ (សម្រាប់រថយន្តដឹកអ្នកដំណើរ និងរថយន្តដឹកទំនិញ)
- លិខិតបញ្ជាក់ការប្រើប្រាស់យានយន្តកែច្នៃក្នុងស្រុក (សម្រាប់រថយន្តកែច្នៃ)
- អត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែន ឬលិខិតបញ្ជាក់សំបុត្រកំណើត
- វិញ្ញាបនបត្រចុះបញ្ជីពន្ធដារ (អាករលើតម្លៃបន្ថែម អតប) សម្រាប់មធ្យោបាយដឹកជញ្ជូន ដែលជាទ្រព្យសកម្មរបស់សហគ្រាស។
តើត្រូវធ្វើបច្ចុប្បន្នភាពព័ត៌មានយានយន្តនៅពេលណា?
អ្នកជាប់ពន្ធត្រូវមានកាតព្វកិច្ចធ្វើបច្ចុប្បន្នភាពព័ត៌មានយានយន្តដោយត្រូវដាក់លិខិត និងបំពេញពាក្យស្នើសុំធ្វើបច្ចុប្បន្នភាពព័ត៌មានយានយន្តនៅរដ្ឋបាលសារពើពន្ធក្នុងករណីមានការផ្លាស់ប្តូរដូចជា៖ ម្ចាស់កម្មសិទ្ធិ អាសយដ្ឋាន លេខទូរស័ព្ទ ផ្លាកលេខ លេខ(តួ ម៉ាស៊ីន សាក់ស៊ី) ប្រភេទ ម៉ាក ពណ៌ កម្លាំងសេះ ឆ្នាំផលិត ទំហំស៊ីឡាំង ចំនួន(ស៊ីឡាំង ភ្លៅ កៅអី ទ្វារ កង់) ថ្ងៃចេញប័ណ្ណលើកដំបូង និងទម្ងន់សរុប។
កំណត់សម្គាល់៖ ចំពោះមធ្យោបាយដឹកជញ្ជូនទាំងឡាយណាដែលមានបង្កាន់ដៃបង់ពន្ធនាំចូលចេញក្នុងខែធ្នូ ត្រូវបានអនុញ្ញាតឱ្យបង់ពន្ធសម្រាប់ឆ្នាំបន្ទាប់។ សម្រាប់យានយន្តដែលមានប័ណ្ណសម្គាល់យានយន្តចេញលើកដំបូងក្នុងខែធ្នូ ត្រូវបង់ពន្ធលើមធ្យោបាយដឹកជញ្ជូនក្នុងឆ្នាំនោះដោយលើកលែងប្រាក់ពិន័យ។
ក.តើអាករលើការស្នាក់នៅជាអ្វី?
អាករលើការស្នាក់នៅ ត្រូវបានកំណត់ និងប្រមូលលើការស្នាក់នៅក្នុងសណ្ឋាគារ ដែលជាប់ពន្ធក្នុងរបបស្វ័យប្រកាស សម្រាប់ជាគុណប្រយោជន៍ថវិកាថ្នាក់ក្រោមជាតិ។
ខ.និយមន័យពាក្យគន្លឹះ
គ.ការលើកលែងអាករលើការស្នាក់នៅ
អាករលើការស្នាក់នៅ ត្រូវបានលើកលែងចំពោះ ផ្ទះជួល ឬផ្ទះល្វែងជួល ដែលពុំមាននូវសម្បទានិងសេវាផ្សេងៗ ទោះជារយៈពេលខ្លី និងរយៈពេលវែងក្តី។
ឃ.អត្រាអាករ មូលដ្ឋានគិតអាករ និងការគណនាប្រាក់អាករ
១. អត្រាអាករ
អាករលើការស្នាក់នៅ ត្រូវបានកំណត់តាមអត្រា ២% នៃថ្លៃស្នាក់នៅ។
២. មូលដ្ឋានគិតអាករ
មូលដ្ឋានគិតអាករលើការស្នាក់នៅ គឺជាថ្លៃស្នាក់នៅរួមបញ្ចូលទាំងបន្ទុកផ្សេងៗ ព្រមទាំងពន្ធអាករនានា វៀរលែងតែអាករលើតម្លៃបន្ថែម និងអាករលើការស្នាក់នៅខ្លួនឯង។
៣. ការគណនាប្រាក់អាករ
ការគណនាអាករលើការស្នាក់នៅ ត្រូវបានកំណត់ដូចខាងក្រោម៖
អាករលើការស្នាក់នៅ = មូលដ្ឋានគិតអាករ x អត្រាអាករ
ឧទាហរណ៍១៖ សណ្ឋាគារ ABC ជាប់ពន្ធតាមរបបស្វ័យប្រកាសមានចំណូល ប្រចាំខែ ចំនួន ១០០០ ដុល្លារ ទទួលបានពីការស្នាក់នៅរបស់ភ្ញៀវ ដោយមិនរួមបញ្ចូលពន្ធអាករផ្សេងៗ។
គណនាប្រាក់អាករ
មូលដ្ឋានគិតអាករលើការស្នាក់នៅ = ១០០០ ដុល្លារ
អត្រាអាករ ២%
អាករលើការស្នាក់នៅ = ១០០០ x ២% = ២០ ដុល្លារ
ឧទាហរណ៍២៖ សណ្ឋាគារ ABC ជាប់ពន្ធតាមរបបស្វ័យប្រកាសមានចំណូលប្រចាំខែ ចំនួន ១០២០ ដុល្លារ ទទួលបានពីការស្នាក់នៅរបស់ភ្ញៀវ តម្លៃរួមទាំង អាករលើតម្លៃបន្ថែម និងអាករលើថ្លៃស្នាក់នៅខ្លួនឯង។
មូលដ្ឋានគិតអាករលើតម្លៃបន្ថែម = ១០២០x១០០/១១០ = ៩២៧.២៧ ដុល្លារ
អាករលើតម្លៃបន្ថែម = ៩២៧.២៧x១០% = ៩២.៧២ ដុល្លារ
មូលដ្ឋានគិតអាករលើការស្នាក់នៅ = ៩២៧.២៧x១០០/១០២ = ៩០៩.៥២ ដុល្លារ
អាករលើការស្នាក់នៅ = ៩០៩.៥២x២% = ១៨.១៩ ដុល្លារ
ង.កាតព្វកិច្ច និងបែបបទនៃការប្រកាសបង់ពន្ធ
បុគ្គលជាប់អាករ ត្រូវមានកាតព្វកិច្ចដាក់លិខិតប្រកាសសារពើពន្ធនិងបង់ប្រាក់អាករលើការស្នាក់នៅ ជារៀងរាល់ខែយ៉ាងយូរបំផុតត្រឹមថ្ងៃទី២០ នៃខែបន្ទាប់ សម្រាប់ការដាក់លិខិតប្រកាសសារពើពន្ធផ្ទាល់ ឬយ៉ាងយូរត្រឹមថ្ងៃទី២៥ នៃខែបន្ទាប់ សម្រាប់ការដាក់លិខិតប្រកាសសារពើពន្ធតាមអនឡាញ (e-Filing សម្រាប់ អ្នកជាប់ពន្ធមធ្យមនិងអ្នកជាប់ពន្ធធំ និងកម្មវិធី GDT Tax Prefiling App សម្រាប់ អ្នកជាប់ពន្ធតូច)។
ចំពោះការបង់ពន្ធ អ្នកជាប់ពន្ធអាចបង់នៅតាមបណ្តាសាខាធនាគារពាណិជ្ជដៃគូរបស់អគ្គនាយកដ្ឋានពន្ធដារ ឬតាមប្រព័ន្ធបង់ប្រាក់ពន្ធតាមអនឡាញ e-Payment សម្រាប់អ្នកជាប់ពន្ធមធ្យមនិងអ្នកជាប់ពន្ធធំ ឬ GDT Tax Prefiling App សម្រាប់ អ្នកជាប់ពន្ធតូច៕
ក. តើពន្ធលើដីធ្លីមិនបានប្រើប្រាស់ជាអ្វី?
គឺជាប្រភេទពន្ធប្រចាំឆ្នាំដែលអនុវត្តលើដីមានសំណង់និងដីគ្មានសំណង់ដែលមិនបានប្រើប្រាស់ដែលស្ថិតនៅក្រៅទីតាំងភូមិសាស្ត្រដែលជាកម្មវត្ថុនៃពន្ធលើអចលនទ្រព្យនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
ខ. និយមន័យពាក្យគន្លឹះ
គឺជាប្រភេទពន្ធដែលកំណត់លើ ៖
ពន្ធនេះត្រូវបានបង្កើតដើម្បីជាគុណប្រយោជន៍ដល់ថវិការដ្ឋបាលថ្នាក់ក្រោមជាតិសម្រាប់អភិវឌ្ឍមូលដ្ឋាន។ ប្រភេទពន្ធនេះត្រូវប្រមូលពីអ្នកទទួលសិទ្ធិកាន់កាប់។ ពន្ធប្រថាប់ត្រា ដែលប្រជាពលរដ្ឋទូទៅតែងតែជួបប្រទះញឹកញាប់ចំពោះការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់មានដូចខាងក្រោម៖
ក. តើពន្ធប្រថាប់ត្រា ចំពោះការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យជាអ្វី?
ពន្ធប្រថាប់ត្រា ចំពោះការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ គឺជាពន្ធដែលត្រូវបង់នៅពេលមានការទិញ លក់ ឬដោះដូរ ឬធ្វើអំណោយអចលនទ្រព្យ ឬការដាក់ភាគហ៊ុនជាអចលនទ្រព្យក្នុងក្រុមហ៊ុន។
ខ. និយមន័យពាក្យគន្លឹះ
អ្នកជាប់ពន្ធត្រូវដាក់លិខិតប្រកាសនៅអគ្គនាយកដ្ឋានពន្ធដារ ចំពោះអចលនទ្រព្យនៅរាជធានីភ្នំពេញ ឬនៅសាខាពន្ធដារខេត្ត ចំពោះអចលនទ្រព្យនៅតាមខេត្ត។ សម្រាប់អចលនទ្រព្យតាមបណ្តាខេត្ត ក៏អាចការស្នើសុំប្រកាសនៅអគ្គនាយកដ្ឋានពន្ធដារបានដែរ។
ក. តើពន្ធប្រថាប់ត្រាចំពោះការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់ចលនទ្រព្យជាអ្វី?
ពន្ធប្រថាប់ត្រាចំពោះការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់ចលនទ្រព្យ គឺជាពន្ធដែលត្រូវបង់នៅពេលផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់មធ្យោបាយ ដឹកជញ្ជូនឬយានជំនិះគ្រប់ប្រភេទ ចំពោះការទិញលក់ ឬការដោះដូរ ឬការធ្វើអំណោយ ឬការដាក់ភាគហ៊ុនក្នុងក្រុមហ៊ុននូវមធ្យោបាយដឹកជញ្ជូនឬយានជំនិះគ្រប់ប្រភេទ។
ខ. និយមន័យពាក្យគន្លឹះ
ចលនទ្រព្យ សំដៅដល់ មធ្យោបាយដឹកជញ្ជូនឬយានជំនិះគ្រប់ប្រភេទ ដូចជា កប៉ាល់ សាឡង់ ទូក កាណូត អូប័រ រថយន្ត ក្បាលរថយន្ត សណ្តោង រ៉ឺម៉កសណ្តោង ស៊ីមីរ៉ឺម៉កសណ្តោង ទោចក្រយានយន្ត ត្រីចក្រយានយន្ត ត្រាក់ទ័រ និងគ្រឿងយន្តប្រហាក់ប្រហែល។
គ. ការលើកលែងពន្ធ
ពន្ធប្រថាប់ត្រាចំពោះការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់ចលនទ្រព្យ ត្រូវបានលើកលែងចំពោះ៖
១. ការផ្ទេរកម្មសិទ្ធិទោចក្រយានយន្ត ត្រីចក្រយានយន្តនិងត្រាក់ទ័រគ្រប់ប្រភេទ និងជលយានយន្តគ្រប់ប្រភេទ ដែលមានកម្លាំងដល់ ១៥០សេះ។
២. ការទទួលកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់ចលនទ្រព្យដែលត្រូវកត់ត្រាក្នុងបញ្ជីសារពើភណ្ឌរបស់ស្ថាប័នរដ្ឋនានា។
៣. ការទទួលកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់ចលនទ្រព្យរបស់បេសកកម្មការទូត ឬកុងស៊ុលបរទេស ឬអង្គការអន្តរជាតិ ឬទីភ្នាក់ងារសហប្រតិបត្តិការបច្ចេកទេសរបស់រដ្ឋាភិបាលនានា។
៤. ការទិញមធ្យោបាយដឹកជញ្ជូន ឬយានយន្តធ្វើជាទំនិញដើម្បីលក់វិញរបស់សហគ្រាសនានាដែលបានចុះបញ្ជីនៅរដ្ឋបាលសារពើពន្ធ និងបានបង់ពន្ធអាករប្រចាំខែ និងប្រចាំឆ្នាំ។ ដោយឡែក ការទិញមធ្យោបាយដឹកជញ្ជូន ឬយានយន្តដែលបានចុះបញ្ជីនៅក្រសួងសាធារណការនិងដឹកជញ្ជូន (រថយន្ត មានផ្លាកលេខ) មិនត្រូវបានលើកលែងពន្ធប្រថាប់ត្រានេះទេ។
ឃ. អត្រាពន្ធ មូលដ្ឋានគិតពន្ធ និងការគណនាប្រាក់ពន្ធ
ប្រាក់ពន្ធត្រូវបង់ = មូលដ្ឋានគិតពន្ធ x ៤%
ឧទាហរណ៍៖ ករណីផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់ចលនទ្រព្យនៅថ្ងៃទី១៨ ខែមិថុនាឆ្នាំ២០២៥នូវរថយន្តទេសចរណ៍ផ្លាកលេខ ភ្នំពេញ 2BB-xxxx ម៉ាក LEXUS RX 330 ផលិតឆ្នាំ ២០០៥ ទំហំស៊ីឡាំង ៣៣០០ cc។ តើប្រាក់ពន្ធប្រថាប់ត្រាត្រូវបង់ចំពោះការកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់ចលនទ្រព្យខាងលើមានចំនួនប៉ុន្មានរៀល?
ចម្លើយ៖ ផ្អែកតាមប្រកាសលេខ ០០១ សហវ.ប្រក.អពដ រថយន្តទេសចរណ៍នេះជារថយន្តមានឆ្នាំផលិតលើសពី ១០ឆ្នាំ និងមានទំហំស៊ីឡាំងលើសពី 2900cc ដល់ 4000cc ដូចនេះត្រូវមានមូលដ្ឋានគិតពន្ធចំនួន ៨ ០០០ ០០០ រៀល។
ប្រាក់ពន្ធប្រថាប់ត្រាត្រូវបង់ = ៨ ០០០ ០០០ រៀល ៤% = ៣២០ ០០០ រៀល
ង.កាតព្វកិច្ច និងបែបបទនៃការប្រកាសបង់ពន្ធ
ពន្ធប្រថាប់ត្រាចំពោះការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់ចលនទ្រព្យត្រូវប្រមូលពីអ្នកទទួលសិទ្ធិ។ អ្នកជាប់ពន្ធមានកាតព្វកិច្ចដាក់លិខិតប្រកាសនិងបង់ពន្ធប្រថាប់ត្រាឱ្យបានចប់សព្វគ្រប់ក្នុង រយៈពេល ៣ខែ បន្ទាប់ពីកាលបរិច្ឆេទនៃពាក្យស្នើសុំផ្ទេរកម្មសិទ្ធិយានជំនិះរបស់មន្ទីរសាធារណការ និងដឹកជញ្ជូន។
នីតិវិធីនៃការដាក់លិខិតប្រកាសបង់ពន្ធប្រថាប់ត្រាចំពោះការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់ចលនទ្រព្យ៖
ការដាក់ពាក្យស្នើសុំបង់ប្រាក់ពន្ធដោយផ្ទាល់ អ្នកជាប់ពន្ធ ឬអ្នកតំណាងអាចដាក់លិខិតប្រកាសនិងបង់ពន្ធប្រថាប់ត្រា ចំពោះការផ្ទេរកម្មសិទ្ធិដោយផ្ទាល់នៅអគ្គនាយកដ្ឋានពន្ធដារ ឬនៅសាខាពន្ធដារខេត្ត។
១. អ្នកជាប់ពន្ធ ឬអ្នកតំណាងយកសំណុំឯកសារពីមន្ទីរសាធារណការ និងដឹកជញ្ជូនមកកាន់អគ្គនាយកដ្ឋានពន្ធដារ ឬសាខាពន្ធដារខេត្តដើម្បីស្នើសុំបង់ពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់ចលនទ្រព្យ។
២. អ្នកជាប់ពន្ធ ឬអ្នកតំណាង ត្រូវបំពេញពាក្យស្នើសុំដោយភ្ជាប់សំណុំឯកសារមកអគ្គនាយកដ្ឋានពន្ធដារ ឬសាខាពន្ធដារខេត្ត ដើម្បីស្នើសុំបង់ពន្ធប្រថាប់ត្រា។ បន្ទាប់ពីដំណើរការបង់ពន្ធប្រថាប់ត្រារួចរាល់ អ្នកជាប់ពន្ធ ឬអ្នកតំណាងនឹងទទួលបាននូវបង្កាន់ដៃបញ្ជាក់ការបង់ប្រាក់ពន្ធនិងលិខិតបញ្ជាក់អំពីការបង់ពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិឬសិទ្ធិកាន់កាប់ចលនទ្រព្យ។
៣. ប្រាក់ពន្ធត្រូវបានបង់នៅធនាគារដែលបានចុះអនុស្សរណៈជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
៤. អ្នកជាប់ពន្ធ ឬអ្នកតំណាង ត្រូវយកសំណុំឯកសារដែលបានប្រថាប់ត្រារួច បូករួមនឹង “បង្កាន់ដៃបញ្ជាក់ការបង់ពន្ធ ពណ៌ផ្កាឈូក” ចំនួន ០១ច្បាប់ និង “លិខិតបញ្ជាក់អំពីការបង់ពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់ចលនទ្រព្យ” ចំនួន ០២ច្បាប់ ដែលរដ្ឋបាលសារពើពន្ធប្រគល់ជូនត្រលប់ទៅមន្ទីរសាធារណការនិងដឹកជញ្ជូនដើម្បីបន្តបញ្ចប់នីតិវិធីផ្ទេរ កម្មសិទ្ធិ។
ការដាក់ពាក្យស្នើសុំបង់ប្រាក់ពន្ធតាមប្រព័ន្ធស្វ័យប្រវត្តិកម្ម(Online) ម្ចាស់កម្មសិទ្ធិឬអ្នកទទួលសិទ្ធិអាចដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិដើម្បីបង់ពន្ធប្រថាប់ត្រាតាមរយៈប្រព័ន្ធស្វ័យប្រវត្តិកម្មរបស់អគ្គនាយកដ្ឋាន អ្នកជាប់ពន្ធ ឬអ្នកតំណាង អាចចូលទៅគេហទំព័រ https://www.tax.gov.kh/km/e-service រួចជ្រើសរើសប្រព័ន្ធគ្រប់គ្រងពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិយានជំនិះតាមអនឡាញ៕
ក.តើអ្វីទៅជាពន្ធលើថ្លៃឈ្នួលអចលនទ្រព្យ?
គឺជាប្រភេទពន្ធប្រចាំខែ ប្រមូលលើថ្លៃឈ្នួលអចលនទ្រព្យតាមរយៈកម្មសិទ្ធិករ ឬសិទ្ធិវន្ត នៃអចលនទ្រព្យមិនមែនជាអ្នកជាប់ពន្ធតាមរបបស្វ័យប្រកាសដែលអចលនទ្រព្យនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីជាចំណូលសម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិ។
ខ.និយមន័យពាក្យគន្លឹះ
ចំពោះអ្នកជួលដែលជាអ្នកជាប់ពន្ធតាមរបបស្វ័យប្រកាស ត្រូវធ្វើការកាត់ទុកនិងបង់ប្រាក់ពន្ធលើថ្លៃឈ្នួលអចលនទ្រព្យស្របតាមមាត្រា២៥ នៃច្បាប់ស្តីពីសារពើពន្ធ៕
ក.តើពន្ធប៉ាតង់ជាអ្វី?
ពន្ធប៉ាតង់ គឺជាប្រភេទពន្ធប្រចាំឆ្នាំដែលត្រូវបានកំណត់លើសកម្មភាព អាជីវកម្មនីមួយៗរបស់អ្នកជាប់ពន្ធតាមរបបស្វ័យប្រកាសដែលប្រកបអាជីវកម្មនៅក្នុងកម្ពុជាដោយផ្អែកលើប្រភេទអ្នកជាប់ពន្ធ និងកម្រិតផលរបរ។
ខ.ការលើកលែងពន្ធ
ពន្ធប៉ាតង់ត្រូវបានលើកលែងដូចខាងក្រោម៖
• ស្ថាប័នរដ្ឋ បេសកកម្មទូតឬកុងស៊ុលបរទេស អង្គការអន្តរជាតិ និង ទីភ្នាក់ងារសហប្រតិបត្តិការបច្ចេកទេសរបស់រដ្ឋាភិបាលដទៃទៀត
• សកម្មភាពរបស់អង្គការណាមួយដែលត្រូវបានរៀបចំឡើង និង
ដំណើរការសម្រាប់គោលដៅសុទ្ធសាធខាងសាសនា សប្បុរសធម៌ វិទ្យាសាស្ត្រ អក្សរសាស្រ្ត ឬអប់រំ និងគ្មានចំណែកណាមួយនៃទ្រព្យ ឬ
ប្រាក់ចំណូលត្រូវបានប្រើប្រាស់ជាផលប្រយោជន៍ឯកជន
• គ្រប់សកម្មភាពអាជីវកម្មដែលមានផលរបរប្រចាំឆ្នាំក្រោមកម្រិត
ផលរបរអ្នកជាប់ពន្ធតាមរបបស្វ័យប្រកាស។
គ.អត្រាប្រាក់ពន្ធប៉ាតង់
ពន្ធប៉ាតង់ត្រូវបានកំណត់ដូចក្នុងតារាងខាងក្រោម៖
| ប្រភេទអ្នកជាប់ពន្ធ | ពន្ធប៉ាតង់ប្រចាំឆ្នាំ |
| អ្នកជាប់ពន្ធតូច | ៤០០ ០០០ ៛ |
| អ្នកជាប់ពន្ធមធ្យម | ១ ២០០ ០០០ ៛ |
| អ្នកជាប់ពន្ធធំ | ៣ ០០០ ០០០ ៛ |
| អ្នកជាប់ពន្ធធំ (ផលរបរប្រចាំឆ្នាំលើសពី ១០ ០០០ លានរៀល) | ៥ ០០០ ០០០ ៛ |
ក.តើអាករពិសេសជាអ្វី?
អាករពិសេស ត្រូវបានប្រមូលលើទំនិញឬសេវាមួយចំនួនដែលមានលក្ខណៈប្រណីត ឬមិនមែនជាតម្រូវការចាំបាច់ក្នុងជីវភាពប្រចាំថ្ងៃ ឬប៉ះពាល់ដល់សុខភាព សង្គម ឬបរិស្ថាន។ អាករពិសេសអនុវត្តលើការនាំចូល ការផលិត ឬការចែកចាយ ទំនិញ ឬការផ្គត់ផ្គង់សេវាដែលជាប់អាករពិសេសសម្រាប់ប្រើប្រាស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនិញឬសេវាជាប់អាករពិសេស មានដូចជា៖
១. ទំនិញមួយចំនួនមានជាអាទិ៍៖
ក. ផលិតផលតេលសិលា៖
២.មូលដ្ឋានគិតអាករពិសេស
មូលដ្ឋានគិតអាករពិសេសលើទំនិញដែលផលិតក្នុងស្រុក ត្រូវកំណត់ស្មើនឹង ៩០% នៃតម្លៃផ្គត់ផ្គង់ដែលបានកត់ត្រាក្នុងវិក្កយបត្រឱ្យទៅអតិថិជនដោយមិនរួមបញ្ចូល អាករលើតម្លៃបន្ថែម អាករសម្រាប់បំភ្លឺសាធារណៈ និងអាករពិសេសខ្លួនឯង។
មូលដ្ឋានគិតអាករពិសេសលើសេវាមួយចំនួន គឺជាថ្លៃសេវាកត់ត្រាក្នុងវិក្កយបត្រ ដោយមិនទាន់គិតបញ្ចូលអាករលើតម្លៃបន្ថែម និងអាករពិសេសខ្លួនឯង។
មូលដ្ឋានគិតអាករពិសេសលើទំនិញនាំចូល គឺតម្លៃគិតពន្ធគយដែលកំណត់តាម បទប្បញ្ញត្តិនៃច្បាប់ស្តីពីគយ ដោយរួមបញ្ចូលនូវពន្ធនាំចូល។
៣.ការគណនាប្រាក់អាករពិសេស
ការគណនាអាករពិសេស ត្រូវបានកំណត់ដូចខាងក្រោម៖
អាករពិសេស= មូលដ្ឋានគិតអាករ x អត្រាអាករ
ឧទាហរណ៍ទី១៖
ក្រុមហ៊ុន ក បានផលិតនិងផ្គត់ផ្គង់ស្រាបៀរឱ្យអតិថិជនចំនួន ១ ០០០ កេស ក្នុង តម្លៃ ១០ ០០០ដុល្លារ (តម្លៃមិនរួមបញ្ចូលអាករពិសេសខ្លួនឯង)។
គណនាប្រាក់អាករពិសេស
មូលដ្ឋានគិតអាករពិសេស = ១០ ០០០ ដុល្លារ x ៩០% = ៩ ០០០ ដុល្លារ
អាករពិសេស = ៩ ០០០ ដុល្លារ x ៣០% = ២ ៧០០ ដុល្លារ
ឧទាហរណ៍ទី២៖
ក្រុមហ៊ុន ខ បានលក់សំបុត្រយន្តហោះទៅឱ្យអតិថិជនក្នុងតម្លៃ ១ ០០០ ដុល្លារ (តម្លៃមិនរួមបញ្ចូលអាករពិសេសខ្លួនឯង)។
គណនាប្រាក់អាករពិសេស
មូលដ្ឋានគិតអាករពិសេស = ១ ០០០ ដុល្លារ
អាករពិសេស = ១ ០០០ ដុល្លារ x ១០% = ១០០ ដុល្លារ
ង.កាតព្វកិច្ច និងបែបបទនៃការប្រកាសបង់ពន្ធ
បុគ្គលជាប់អាករ ត្រូវមានកាតព្វកិច្ចដាក់លិខិតប្រកាសសារពើពន្ធនិងបង់ប្រាក់អាករពិសេស ជារៀងរាល់ខែយ៉ាងយូរបំផុតត្រឹមថ្ងៃទី២០ នៃខែបន្ទាប់ សម្រាប់ការដាក់លិខិតប្រកាសសារពើពន្ធផ្ទាល់ ឬយ៉ាងយូរត្រឹមថ្ងៃទី២៥ នៃខែបន្ទាប់ សម្រាប់ការដាក់លិខិតប្រកាសសារពើពន្ធតាមអនឡាញ (GDT Tax Prefiling App សម្រាប់អ្នកជាប់ពន្ធតូច និង e-Filing សម្រាប់អ្នកជាប់ពន្ធមធ្យមនិង អ្នកជាប់ពន្ធធំ)។
ចំពោះការបង់ប្រាក់ពន្ធ អ្នកជាប់ពន្ធអាចបង់ប្រាក់នៅតាមបណ្តាសាខាធនាគារជាដៃគូរបស់អគ្គនាយកដ្ឋានពន្ធដារ ឬតាមប្រព័ន្ធបង់ប្រាក់ពន្ធតាមអនឡាញ (e-Payment) សម្រាប់អ្នកជាប់ពន្ធមធ្យមនិងអ្នកជាប់ពន្ធធំ ឬ GDT Tax Prefiling App សម្រាប់អ្នកជាប់ពន្ធតូច៕
ក. តើអាករលើតម្លៃបន្ថែមជាអ្វី?
អាករលើតម្លៃបន្ថែម ជាប្រភេទអាករដែលយកលើតម្លៃបន្ថែមពីការផ្គត់ផ្គង់ទំនិញ ឬសេវា។ អាករលើតម្លៃបន្ថែមត្រូវប្រមូលគ្រប់ដំណាក់កាលនៃការផ្គត់ផ្គង់។| អត្រា | បរិយាយ |
| ១០% | សម្រាប់ការផ្គត់ផ្គង់ក្នុងស្រុក និងទំនិញនាំចូល |
| ០% | សម្រាប់ការនាំចេញ |
| ការផ្គត់ផ្គង់សេវាសម្រាប់ប្រើប្រាស់នៅក្រៅកម្ពុជា | |
| សេវាទាក់ទិននឹងការដឹកជញ្ជូនអ្នកដំណើរ និងទំនិញជាអន្តរជាតិ | |
ការដឹកជញ្ជូនអ្នកដំណើរ និងទំនិញជាអន្តរជាតិតាមផ្លូវគោក ផ្លូវទឹក ឬផ្លូវអាកាស នៅពេលការដឹកជញ្ជូននោះត្រូវបានធ្វើឡើង៖
|
ក.តើពន្ធលើប្រាក់បៀវត្សជាអ្វី?
ពន្ធលើប្រាក់បៀវត្ស គឺជាពន្ធប្រចាំខែកំណត់លើប្រាក់បៀវត្សដែលរូបវន្តបុគ្គលបានទទួលក្នុងក្របខ័ណ្ឌនៃការបំពេញសកម្មភាពបម្រើការងារ។ រូបវន្តបុគ្គលនិវាសនជននៅក្នុងកម្ពុជា ត្រូវជាប់ពន្ធលើប្រាក់បៀវត្សចំពោះប្រាក់បៀវត្សប្រភពកម្ពុជា និងប្រាក់បៀវត្សប្រភពបរទេស។ រូបវន្តបុគ្គលអនិវាសនជនត្រូវជាប់ពន្ធលើប្រាក់បៀវត្សចំពោះប្រាក់បៀវត្សប្រភពកម្ពុជា។
ខ. និយមន័យពាក្យគន្លឹះ
| ប្រាក់បៀវត្សប្រចាំខែត្រូវជាប់ពន្ធ | អត្រា | លម្អៀងលើស |
| 0 ៛ ដល់ ១ ៥០០ ០០០ ៛ | 0% | 0 ៛ |
| ១ ៥០០ ០០១ ៛ ដល់ ២ ០០០ ០០០ ៛ | 5% | ៧៥ ០០០ ៛ |
| ២ ០០០ ០០១ ៛ ដល់ ៨ ៥០០ ០០០ ៛ | 10% | ១៧៥ ០០០ ៛ |
| ៨ ៥០០ ០០១ ៛ ដល់ ១២ ៥០០ ០០០ ៛ | 15% | ៦០០ ០០០ ៛ |
| លើសពី ១២ ៥០០ ០០០ ៛ | 20% | ១ ២២៥ ០០០ ៛ |
ង. កាតព្វកិច្ច និងបែបបទនៃការប្រកាសបង់ពន្ធ
ពន្ធនេះ ត្រូវប្រមូលតាមរបៀបកាត់ទុកដោយសហគ្រាសដែលជានិយោជក នៅមុនពេលបើកប្រាក់បៀវត្សឱ្យដល់និយោជិតនិងត្រូវប្រកាសបង់ពន្ធជូនរដ្ឋបាលសារពើពន្ធយ៉ាងយូរបំផុតត្រឹមថ្ងៃទី២០ នៃខែបន្ទាប់ សម្រាប់ការដាក់លិខិតប្រកាសសារពើពន្ធផ្ទាល់ ឬយ៉ាងយូរត្រឹមថ្ងៃទី២៥ នៃខែបន្ទាប់សម្រាប់ការដាក់លិខិតប្រកាសសារពើពន្ធតាមអនឡាញ (e-Filing សម្រាប់អ្នកជាប់ពន្ធមធ្យមនិងអ្នកជាប់ពន្ធធំ និងGDT Tax Prefiling App សម្រាប់អ្នកជាប់ពន្ធតូច)។
ចំពោះការបង់ពន្ធ អ្នកជាប់ពន្ធអាចបង់នៅតាមបណ្តាសាខាធនាគារពាណិជ្ជដៃគូរបស់អគ្គនាយកដ្ឋានពន្ធដារ ឬតាមប្រព័ន្ធបង់ប្រាក់ពន្ធតាមអនឡាញ (e-Payment សម្រាប់អ្នកជាប់ពន្ធមធ្យមនិងអ្នកជាប់ពន្ធធំ ឬ GDT Tax Prefiling App សម្រាប់អ្នកជាប់ពន្ធតូច៕
1. លក្ខខណ្ឌកំណត់ជាអ្នកជាប់ពន្ធតូច
លក្ខខណ្ឌកំណត់ជាមួយអ្នកជាប់ពន្ធតូច
ចំណាត់ថ្នាក់អ្នកជាប់ពន្ធ ត្រូវបានកំណត់តាម២ករណីដោយឡែកពីគ្នា ចំពោះសហគ្រាសដែលប្រកបអាជីវកម្មនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
ក.ការកំណត់ចំណាត់ថ្នាក់អ្នកជាប់ពន្ធតាមរបបស្វ័យប្រកាស
ការកំណត់ចំណាត់ថ្នាក់ អ្នកជាប់ពន្ធតាមរបបស្វ័យប្រកាស ត្រូវផ្អែកលើកម្រិតផលរបរប្រចាំឆ្នាំទៅតាមវិស័យចម្បងរួមមានវិស័យកសិកម្ម ឧស្សាហកម្ម សេវាកម្ម និងពាណិជ្ជកម្ម។ សហគ្រាសដែលត្រូវបានចាត់ចូលជាអ្នកជាប់ពន្ធតូច ប្រសិនបើស្ថិតក្នុងចំណោមលក្ខខណ្ឌកំណត់ណាមួយដូចខាងក្រោម៖
ខ. ការកំណត់ចំណាត់ថ្នាក់អ្នកជាប់ពន្ធតាមទ្រព្យសកម្មអាជីវកម្ម
ក្នុងករណីផលរបរដែលអ្នកជាប់ពន្ធបានប្រកាសមិនឆ្លុះបញ្ចាំងនូវផលរបរជាក់ស្ដែង ការកំណត់ចំណាត់ថ្នាក់អ្នកជាប់ពន្ធត្រូវបានធ្វើឡើងវិញដោយផ្អែកលើតម្លៃទ្រព្យសកម្មដែលប្រើប្រាស់ក្នុងអាជីវកម្ម។ សហគ្រាសដែលត្រូវបានចាត់ចូលជាអ្នកជាប់ពន្ធតូច ប្រសិនបើស្ថិតក្នុងចំណោមលក្ខខណ្ឌកំណត់ណាមួយ ដូចខាងក្រោម៖
2. កាតព្វកិច្ចសារពើពន្ធ
អ្នកជាប់ពន្ធតូច ត្រូវបំពេញកាតព្វកិច្ចដូចខាងក្រោម៖
ក. ការចុះបញ្ជីពន្ធដារ
បុគ្គលទាំងឡាយ ត្រូវចុះបញ្ជីនៅរដ្ឋបាលសារពើពន្ធក្នុងអំឡុងពេល ១៥ ថ្ងៃនៃថ្ងៃធ្វើការ ក្រោយពីបុគ្គលនោះចាប់ផ្តើមធ្វើសកម្មភាពសេដ្ឋកិច្ច ឬក្រោពេលទទួលបានលិខិតបញ្ជាក់ការចុះបញ្ជី ឬលិខិតអនុញ្ញាតពីក្រសួង-ស្ថាប័នពាក់ព័ន្ធ។
ការចុះបញ្ជីពន្ធដារសម្រាប់សហគ្រាសឯកបុគ្គល អ្នកជាប់ពន្ធត្រូវបំពេញទម្រង់ 101-P5 និងត្រូវភ្ជាប់ឯកសារដូចខាងក្រោម៖
១. លិខិតបញ្ជាក់ការចុះបញ្ជីចេញដោយក្រសួងពាណិជ្ជកម្ម ឬក្រសួង-ស្ថាប័នពាក់ព័ន្ធ
២. លិខិតប្រកាសដោយសុទ្ធចិត្ត អំពីការពុំមានជាប់ទោសពៃរ៍ក្នុងកិច្ចពាណិជ្ជកម្ម រដ្ឋប្បវេណី ឬព្រហ្មទណ្ឌ និងពុំមែន ជាមន្ត្រីរាជការក្រសួង ឬស្ថាប័នរដ្ឋនៃព្រះរាជាណាចក្រកម្ពុជា
៣. អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬលិខិតឆ្លងដែន ដែលមានសុពលភាពរបស់កម្មសិទ្ធិករ ឬអ្នកគ្រប់គ្រង
* រូបវន្តបុគ្គលដែលជាកម្មវត្ថុក្នុងការបំពេញព័ត៌មានក្នុងពាក្យស្នើសុំនេះ ដែលមានអាសយដ្ឋានស្នាក់នៅបច្ចុប្បន្នខុស ពីអាសយដ្ឋានក្នុងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬលិខិតឆ្លងដែនត្រូវភ្ជាប់បន្ថែមនូវសៀវភៅគ្រួសារឬសៀវភៅស្នាក់ នៅ ឬលិខិតបញ្ជាក់ការស្នាក់នៅ ដែលចេញដោយអាជ្ញាធរមានសមត្ថកិច្ច
៤. រូបថតបច្ចុប្បន្នមិនលើសពីរយៈពេល០៣ខែ ដែលមានទំហំ ៣៥ x ៤៥ មិល្លីម៉ែត្រ និងមានផ្ទៃខាងក្រោយពណ៌ស ចំនួន០២ សន្លឹក របស់កម្មសិទ្ធិករ ឬអ្នកគ្រប់គ្រង
៥. ប័ណ្ណកម្មសិទ្ធិទីតាំង ឬកិច្ចសន្យាជួលទីតាំង ដែលមានព័ត៌មានចំណុចនិយាមកាទីតាំងរបស់ទីស្នាក់ការ ឬទីចាត់ការ សហគ្រាស
* ទីតាំងដែលគ្មានអគារ ឬជាដីទំនេរ ឬមានសំណង់ទើបតែសាងសង់ដែលមិនអាចប្រើប្រាស់បាន មិនត្រូវបានអនុញ្ញាត ឱ្យប្រើប្រាស់សម្រាប់ការចុះបញ្ជីពន្ធដារបានឡើយ វៀរលែងតែមានការយល់ព្រមពីអគ្គនាយកដ្ឋានពន្ធដារ
៦. លិខិតជូនដំណឹងស្តីពីការផ្ទេរសិទ្ធិដល់បុគ្គលទទួលបន្ទុកកិច្ចការពន្ធដារ
* ប្រសិនបើមានអ្នកទទួលបន្ទុកជំនួស
៧.លិខិតបញ្ជាក់ពត៌មានគណនីធនាគាររបស់សហគ្រាស ដែលចេញដោយធនាគារ (លិខិតបញ្ជាក់គណនីធនាគារ របាយការណ៍ធនាគារ ឬសៀវភៅគណនីធនាគារ។
* ត្រូវផ្តល់ក្រោយពេលទទួលបានការអនុញ្ញាតឱ្យចុះបញ្ជីពន្ធដារ។
ខ.ការកាន់់បញ្ជិកាគណនេយ្យ
អ្នកជាប់ពន្ធ ត្រូវកាន់កាប់បញ្ជីគណនេយ្យសាមញ្ញដើម្បីជួយសម្រួលដល់អាជីវកម្មតូចៗឬលក្ខណៈគ្រួសារ ក្នុងការកត់ត្រាប្រតិបត្តិការប្រចាំថ្ងៃ ហើយបញ្ជីនេះរួមមាន បញ្ជីទិញប្រចាំថ្ងៃ បញ្ជីលក់ប្រចាំថ្ងៃ និងបញ្ជីស្តុកទំនិញ។
បញ្ជីទិញប្រចាំថ្ងៃ ដែលមាននិទ្ទេសសំខាន់ៗដូចជា៖
១) ព័ត៌មានសហគ្រាស (ឈ្មោះម្ចាស់សហគ្រាសឈ្មោះហាង ឬយីហោលេខអត្តសញ្ញាណកម្មសារពើពន្ធអាសយដ្ឋាន សកម្មភាពអាជីវកម្មជាគោលដើម សកម្មភាពអាជីវកម្មបន្ទាប់បន្សំ)
២) កាលបរិច្ឆេទ
៣) លេខវិក្កយបត្រ
៤) អ្នកផ្គត់ផ្គង់
៥) លេខអត្តសញ្ញាណកម្មសារពើពន្ធ
៦) បរិយាយមុខទំនិញ/សេវា
៧) បរិមាណ
៨) ឯកតា
៩) ទិញទ្រព្យអចលកម្ម
១០) ទំនិញសម្រាប់លក់
១១) សេវា
១២) ចំណាយបុគ្គលិក
១៣)ទឹក-ភ្លើង-ប្រភពថាមពល
បញ្ជីលក់ប្រចាំថ្ងៃ ដែលមាននិទ្ទេសសំខាន់ៗដូចជា៖
១) ព័ត៌មានសហគ្រាស (ឈ្មោះម្ចាស់សហគ្រាស ឈ្មោះហាងឬយីហោ លេខអត្តសញ្ញាណកម្មសារពើពន្ធ អាសយដ្ឋាន សកម្មភាពអាជីវកម្មជាគោលដើម សកម្មភាពអាជីវកម្មបន្ទាប់បន្សំ)
២) កាលបរិច្ឆេទ
៣) លេខវិក្កយបត្រ
៤) អ្នកទិញ/អតិថិជន
៥) លេខអត្តសញ្ញាណកម្មសារពើពន្ធ
៦) បរិយាយមុខទំនិញ/សេវា
៧) បរិមាណ
៨) ឯកតា
៩) ទំនិញ
១០)សេវា
១១)ផ្សេងៗ
១២)សរុប
១៣)សម្គាល់
បញ្ជីស្តុកទំនិញ ដែលមាននិទ្ទេសសំខាន់ៗដូចជា៖
១) លេខរៀង
២) ការពិពណ៌នាអំពីទំនិញ
៣) ស្តុកដើមគ្រា
៤) ការទិញក្នុងឆ្នាំជាប់ពន្ធ
៥) ស្តុកចុងគ្រា (រាប់ទំនិញនៅចុងគ្រា)
វិធីសាស្ត្រគណនាស្តុកទំនិញ៖
១) វិធីសាស្រ្តកត់ត្រាស្តុកទំនិញ៖ អនុវត្តវិធីសាស្រ្តចូលមុន ចេញមុន (FIFO) សាមញ្ញ គឺរកតម្លៃទំនិញដែលនៅសល់ក្នុងស្តុកចុងក្រោយ ដោយ យកតម្លៃតាមវិក្កយបត្រទិញចុងក្រោយបង្អស់
២) បញ្ជីស្តុកទំនិញតម្រូវឱ្យសហគ្រាសកត់ត្រាព័ត៌មានមួយចំនួនទាក់ទិនទៅនឹងស្តុកទំនិញដើមគ្រា(យោងពីចុងឆ្នាំមុន) ទំនិញដែលបានទិញក្នុងគ្រា និងស្តុកទំនិញចុងគ្រា។ ឧទាហរណ៍ៈ ស្រាបៀរ AAA ដែលសល់ក្នុងស្តុកមាន ៥០កេះ ដូច្នេះអ្នកជាប់ពន្ធត្រូវពិនិត្យបញ្ជីទិញប្រចាំថ្ងៃ ថាតើតម្លៃទំនិញប្រភេទនេះ ដែលទិញមកក្នុងខែ និងថ្ងៃចុងក្រោយមានតម្លៃប៉ុន្មាន? បើមិនច្បាស់សូមអានវិក្កយបត្រទិញចុងក្រោយថា តើស្រាបៀរ ០១ កេស តម្លៃប៉ុន្មាន? រួចយកតម្លៃនោះមកគុណនឹងបរិមាណនៅសល់ នោះយើងនឹងបានតម្លៃស្តុកចុងគ្រានៃប្រភេទទំនិញស្រាបៀរ AAA។
៣) ធ្វើរបៀបនេះលើគ្រប់ប្រភេទទំនិញដែលអាចរាប់បាន ដើម្បីរកតួលេខសរុបសល់ស្តុកចុងគ្រា។
៤) បន្ទាប់មកអនុវត្តរូបមន្ត ថ្លៃដើមទំនិញដែលបានលក់
(CGS) = ស្តុកដើមគ្រា (BB.Stock) + ទិញក្នុងគ្រា(purchase) - ស្តុកចុងគ្រា (EB.Stock)។
៥) រាល់ទំនិញដែលទិញសម្រាប់លក់ត្រូវកត់ត្រាចូលបញ្ជីស្តុកទំនិញ និងត្រូវថែរក្សាវិក្កយបត្រទិញតាមលំដាប់ ថ្ងៃ ខែ ឆ្នាំឱ្យបានត្រឹមត្រូវ។
៦) រាល់មុខទំនិញដែលបានលក់ត្រូវតាមដានដកចេញពីបញ្ជីស្តុកទំនិញ និងត្រូវថែរក្សាវិក្កយបត្រលក់តាមលំដាប់ លេខរៀង និងលំដាប់ថ្ងៃ ខែ ឆ្នាំ ឱ្យបានត្រឹមត្រូវ។
គ.វិធានវិក្កយបត្រ
អ្នកជាប់ពន្ធតូចត្រូវចេញវិក្កយបត្រធម្មតា (Commercial Invoice)ដោយត្រូវមាននិទ្ទេសដូចខាងក្រោម៖
ឃ.ការដាក់លិខិតប្រកាស និងបង់ពន្ធអាករនានា
ពន្ធប្រចាំខែសំខាន់ៗរួមមាន៖
អ្នកជាប់ពន្ធត្រូវបង់ប្រាក់ពន្ធ និងដាក់លិខិតប្រកាសពន្ធប្រចាំខែចាប់ពីថ្ងៃទី ០១ ដល់ថ្ងៃទី២០ នៃខែបន្ទាប់ នៅអគ្គនាយកដ្ឋានពន្ធដារ ឬដាក់លិខិតប្រកាសពន្ធតាមប្រព័ន្ធ GDT Tax Pre-filing App។
ពន្ធប្រចាំឆ្នាំសំខាន់ៗរួមមាន៖
ក្រៅពីប្រភេទពន្ធខាងលើ អ្នកជាប់ពន្ធតូចអាចជាប់ពន្ធអាករដទៃទៀតតាមស្ថានភាពអាជីវកម្ម។
កាតព្វកិច្ចសារពើពន្ធតាមប្រភេទអាជីវកម្ម (វិស័យ)៖
វិស័យផ្ទះសំណាក់ ឬសណ្ឋាគារ
សហគ្រាសមានកាតព្វកិច្ចបង់ពន្ធប្រចាំខែដូចជា៖
ឧទាហរណ៍៖ ផ្ទះសំណាក់ “Good Home” ត្រូវបានចុះបញ្ជីពន្ធដារជាអ្នកជាប់ពន្ធតូចចាប់ពីឆ្នាំ២០១៩ មានសកម្មភាពអាជីវកម្មជាផ្ទះសំណាក់ ។ នៅក្នុងខែមេសា ឆ្នាំ២០២០ មានប្រតិបត្តិការដូចខាងក្រោម៖
ក. ចំណូលពីការស្នាក់នៅរបស់ភ្ញៀវសរុបក្នុងខែមេសា ឆ្នាំ២០២០ មានចំនួន $៥ ២០០ រួមទាំងអាករលើតម្លៃបន្ថែម
ខ. អ្នកគ្រប់គ្រងទូទៅ មានប្រាក់ខែ $៨៥០ មានប្រពន្ធធ្វើការក្រុមហ៊ុនឯកជន និងមានកូនអាយុ ២៦ឆ្នាំ នៅរៀន
គ. ចំណាយទៅលើថ្លៃទឹក និងភ្លើង សរុបចំនួន $៥០០
ឃ.សហគ្រាសបានជួលដីក្នុងមួយខែ $៧០០
ង. ចំណាយជួសជុលម៉ាស៊ីនត្រជាក់ក្នុងខែអស់ចំនួន $៣០០
ចូរគណនាប្រាក់ពន្ធត្រូវបង់ប្រចាំខែមេសា ឆ្នាំ២០២០ ទៅតាមប្រភេទពន្ធនីមួយៗ (អត្រាប្តូរប្រាក់ ៤០០០៛/ដុល្លារ)
ចម្លើយ៖ គណនាប្រាក់ពន្ធត្រូវបង់ប្រចាំខែមេសា ឆ្នាំ២០២០ ទៅតាមប្រភេទពន្ធនីមួយៗ
ចំណូលរួមទាំងអាករ = $៥ ២០០ x ៤ ០០០
= ២០ ៨០០ ០០០រៀល (អត្រាប្តូរប្រាក់៤០០០៛ /ដុល្លារ)
ចំណូលមិនរួមអាករ = ២០ ៨០០ ០០០រៀល / ១,១ = ១៨ ៩០៩ ០៩១រៀល
ប្រាក់រំដោះពន្ធលើប្រាក់ចំណូល = ១៨ ៩០៩ ០៩១រៀល x ១% = ១៨៩ ០៩១ រៀល
អាករលើតម្លៃបន្ថែម
អាករលើតម្លៃបន្ថែម ត្រូវបង់ = ១៨ ៩០៩ ០៩១រៀល x ១០% x ២០% = ៣៧៨ ១៨២ រៀល
អាករលើការស្នាក់នៅ
មូលដ្ឋានគិតអាករលើការស្នាក់នៅ = ១៨ ៩០៩ ០៩១ រៀល / ១,០២ = ១៨ ៥៣៨ ៣២៤រៀល
អាករស្នាក់នៅត្រូវបង់ = ១៨ ៥៣៨ ៣២៤រៀល x ២% = ៣៧០ ៧៦៦ រៀល
អ្នកគ្រប់គ្រងទូទៅប្រាក់បៀវត្ស $៨៥០
ទាយជ្ជទានសហព័ទ្ធ និងកូនក្នុងបន្ទុក= ០ រៀល (សហព័ទ្ធមិនមែនជាមេផ្ទះ ហើយកូនក្នុងបន្ទុក
អាយុលើស២៥ឆ្នាំ)
មូលដ្ឋានពន្ធបៀវត្ស = ៣ ៤០០ ០០០រៀល (ជាប់អត្រា ១០%)
ពន្ធលើប្រាក់បៀវត្សតាមថ្នាក់នីមួយៗ = មូលដ្ឋានគិតពន្ធបៀវត្ស x អត្រាពន្ធ - លម្អៀងលើសប្រាក់ពន្ធ
= ៣ ៤០០ ០០០រៀល x ១០% - ១៦៥ ០០០រៀល = ១៧៥ ០០០ រៀល
មូលដ្ឋានគិតអាករ = $៧០០ x ៤ ០០០ រៀល = ២ ៨០០ ០០០ រៀល
ពន្ធកាត់ទុកលើថ្លៃឈ្នួល = ២ ៨០០ ០០០ រៀល x ១០% = ២៨០ ០០០ រៀល
ង - ចំណាយជួសជុលម៉ាស៊ីនត្រជាក់ ត្រូវបានលើកលែងពន្ធកាត់ទុកសម្រាប់អ្នកជាប់ពន្ធតូច
វិស័យភោជនីយដ្ឋាន
សហគ្រាសមានកាតព្វកិច្ចបង់ពន្ធប្រចាំខែដូចជា៖
ឧទាហរណ៍៖ ភោជនីយដ្ឋាន“Khmer Food” បានចុះបញ្ជីក្នុងរបបស្វ័យប្រកាសជាអ្នកជាប់ពន្ធតូចចាប់ពីឆ្នាំ២០១៩។
នៅក្នុងខែមករា ឆ្នាំ២០២០ មានប្រតិបត្តិការដូចខាងក្រោម៖
ក. ចំណូលពីការលក់ម្ហូបអាហារ និងភេសជ្ជៈសរុបក្នុងខែមករា ឆ្នាំ២០២០ មានចំនួន $៥ ២០០ រួមទាំងអាករលើតម្លៃបន្ថែម ក្នុងនោះចំណូលពីការលក់ស្រា ស្រាបៀរ ចំនួន $២ ៥០០
ខ. មានបុគ្គលិក ៣ នាក់ ក្នុងនោះអ្នករត់តុមានប្រាក់ខែ $២៥០ មេការមានប្រាក់ខែ $៣៥០ មានប្រពន្ធជាមេផ្ទះនិងកូនក្នុងបន្ទុកអាយុ១០ម្នាក់ និងមេចុងភៅប្រាក់ខែ $៤០០ នៅលីវ
គ. ចំណាយទៅលើថ្លៃទឹក និងភ្លើងសរុបចំនួន $៧០០
ឃ. សហគ្រាសបានជួលទីតាំងក្នុងមួយខែ $៥០០
ង. ចំណាយសេវាម៉ូតូឌុបដឹកអាហារជូនភ្ញៀវក្នុងខែអស់ចំនួន $២០០។
ចូរគណនាប្រាក់ពន្ធត្រូវបង់ប្រចាំខែមករា ឆ្នាំ២០២០ ទៅតាមប្រភេទពន្ធនីមួយៗ (អត្រាប្តូរប្រាក់ ៤០០០៛/ដុល្លារ)
ចម្លើយ៖ គណនាប្រាក់ពន្ធត្រូវបង់ប្រចាំខែមករា ឆ្នាំ២០២០ ទៅតាមប្រភេទពន្ធនីមួយៗ៖
ចំណូលរួមទាំងអាករ = $៥ ២០០ x ៤ ០០០ = ២០ ៨០០ ០០០រៀល
ចំណូលមិនរួមអាករ = ២០ ៨០០ ០០០ រៀល / ១,១ = ១៨ ៩០៩ ០៩១ រៀល
ប្រាក់រំដោះពន្ធលើប្រាក់ចំណូល = ១៨ ៩០៩ ០៩១ រៀល x ១% = ១៨៩ ០៩១ រៀល
អាករលើតម្លៃបន្ថែម
អាករលើតម្លៃបន្ថែមត្រូវបង់ = ១៨ ៩០៩ ០៩១ រៀល x ១០% x ២០% = ៣៧៨ ១៨២ រៀល
អាករបំភ្លឺសាធារណៈ
ចំណូលពីស្រា និងស្រាបៀរ រួមទាំងអាករ = $២ ៥០០ x ៤ ០០០ = ១០ ០០០ ០០០ រៀល
ចំណូលមិនរួមអាករ = ១០ ០០០ ០០០រៀល / ១,១ = ៩ ០៩០ ៩០៩ រៀល
មូលដ្ឋានគិតអាករបំភ្លឺសាធារណៈ = ៩ ០៩០ ៩០៩ រៀល / ១,០០៦ = ៩ ០៣៦ ៦៨៩ រៀល
អាករបំភ្លឺសាធារណៈត្រូវបង់ = ៩ ០៣៦ ៦៨៩ រៀល x ២០% x ៣% = ៥៤ ២២០រៀល
បុគ្គលិកមេការប្រាក់បៀវត្ស $៣៥០
ទាយជ្ជទានសហព័ទ្ធ និងកូនក្នុងបន្ទុក = ១៥០ ០០០ រៀល x ២ = ៣០០ ០០០ រៀល
មូលដ្ឋានពន្ធបៀវត្ស = ១ ៤០០ ០០០រៀល - ៣០០ ០០០រៀល = ១ ១០០ ០០០ រៀល (ជាប់អត្រា ០%)
ពន្ធលើប្រាក់បៀវត្ស = ០៛
បុគ្គលិកចុងភៅប្រាក់បៀវត្ស $៤០០
មូលដ្ឋានពន្ធបៀវត្ស = ១ ៦០០ ០០០រៀល (ជាប់អត្រា ៥%)
ពន្ធលើប្រាក់បៀវត្ស = មូលដ្ឋានគិតពន្ធបៀវត្ស x អត្រាពន្ធ - លម្អៀងលើសប្រាក់ពន្ធតាមថ្នាក់នីមួយៗ
= ១ ៦០០ ០០០រៀល x ៥% - ៦៥ ០០០រៀល = ១៥ ០០០ រៀល
មូលដ្ឋានគិតអាករ = $៥០០ x ៤ ០០០ រៀល = ២ ០០០ ០០០ រៀល
ពន្ធកាត់ទុកលើថ្លៃឈ្នួល = ២ ០០០ ០០០រៀល x ១០% = ២០០ ០០០ រៀល
វិស័យទេសចរណ៍
សហគ្រាសមានកាតព្វកិច្ចបង់ពន្ធប្រចាំខែដូចជា៖
ឧទាហរណ៍៖ សហគ្រាស “Good Travel ” ត្រូវបានចុះបញ្ជីពន្ធដារជាអ្នកជាប់ពន្ធតូច មានសកម្មភាពអាជីវកម្មជាភ្នាក់ងារទេសចរណ៍ ។ នៅក្នុងខែឧសភា មានប្រតិបត្តិការដូចខាងក្រោម៖
ក. ក្នុងខែឧសភា សហគ្រាសទទួលបានកម្រៃសេវា ចំនួន $៦៦០ (រួមទាំងអាករលើតម្លៃបន្ថែម) នៃចំណូលពីការលក់សំបុត្រយន្តហោះចំនួន $៦ ៦០០។ ចំណូលពីកម្រៃសេវាភ្នាក់ងារទេសចរណ៍ចំនួន $៤ ០០០ មិនរួមទាំងអាករលើតម្លៃបន្ថែម នៃចំណូលពីការកក់សេវាទេសចរណ៍ ដែលសហគ្រាសរកបានជូនក្រុមហ៊ុនការីទេសចរណ៍។
ខ. មានកម្មករចំនួន ៣ នាក់ ដែល ២នាក់មានប្រាក់ខែម្នាក់ៗ១ខែ $៣០០ និង ម្នាក់ជាគណនេយ្យករប្រាក់ខែ $៤៥០ នៅលីវ
គ. ចំណាយទៅលើថ្លៃទឹក និងភ្លើងសរុបចំនួន $១០០
ឃ. សហគ្រាសបានជួលទីតាំងក្នុងមួយខែ $៤០០
ង. ចំណាយជួសជុលម៉ាស៊ីនកុំព្យូទ័រក្នុងខែអស់ចំនួន $៣០។
ចូរគណនាប្រាក់ពន្ធត្រូវបង់ប្រចាំខែឧសភា ទៅតាមប្រភេទពន្ធនីមួយៗ (អត្រាប្តូរប្រាក់ ៤០០០៛/ដុល្លារ)
ចម្លើយ៖ គណនាប្រាក់ពន្ធត្រូវបង់ប្រចាំខែឧសភាទៅតាមប្រភេទពន្ធនីមួយៗ
ក - ប្រាក់រំដោះពន្ធលើប្រាក់ចំណូល
ចំណូលលក់សំបុត្រយន្តហោះមិនរួមអាករ = $៦៦០ / ១,១ = $៦០០
ចំណូលសរុបមិនរួមអាករ = ($៦០០ + $៤ ០០០) x ៤ ០០០ = ១៨ ៤០០ ០០០រៀល
ប្រាក់រំដោះពន្ធលើប្រាក់ចំណូល = ១៨ ៤០០ ០០០រៀល x ១% = ១៨៤ ០០០ រៀល
អាករលើតម្លៃបន្ថែម
អាករលើតម្លៃបន្ថែមត្រូវបង់ = ១៨ ៤០០ ០០០រៀល x ២០% x ១០% = ៣៦៨ ០០០ រៀល
ខ - ពន្ធលើប្រាក់បៀវត្ស
បុគ្គលិក២នាក់ ប្រាក់ខែម្នាក់ៗ១ខែ $៣០០ = ១ ២០០ ០០០រៀល ជាប់ពន្ធអត្រា សូន្យ (គ្មានប្រាក់ពន្ធត្រូវបង់)
គណនេយ្យករប្រាក់ខែ $៤៥០
មូលដ្ឋានពន្ធបៀវត្ស = ១ ៨០០ ០០០រៀល (ជាប់អត្រា ៥%)
ពន្ធលើប្រាក់បៀវត្ស = មូលដ្ឋានគិតពន្ធបៀវត្ស x អត្រាពន្ធ - លម្អៀងលើសប្រាក់ពន្ធតាមថ្នាក់នីមួយៗ
= ១ ៨០០ ០០០រៀល x ៥% - ៦៥ ០០០រៀល = ២៥ ០០០ រៀល
គ - មិនមែនជាកម្មវត្ថុពន្ធកាត់ទុក (គ្មានប្រាក់ពន្ធ)
មូលដ្ឋានគិតអាករ = $៤០០ x ៤ ០០០ រៀល = ១ ៦០០ ០០០រៀល
ពន្ធកាត់ទុកលើថ្លៃឈ្នួល = ១ ៦០០ ០០០រៀល x ១០% = ១៦០ ០០០ រៀល
វិស័យកសិកម្ម
សហគ្រាសមានកាតព្វកិច្ចបង់ពន្ធប្រចាំដូចជា៖
ឧទាហរណ៍៖ សហគ្រាស “Good Rice” ត្រូវបានចុះបញ្ជីពន្ធដារជាអ្នកជាប់ពន្ធតូច មានសកម្មភាពអាជីវកម្ម រោងម៉ាស៊ីន កិនស្រូវ។ នៅក្នុងខែឧសភា មានប្រតិបត្តិការដូចខាងក្រោម៖
ក. ក្នុងខែឧសភា ចំណូលពីការលក់អង្ករទៅឱ្យក្រុមហ៊ុននាំចេញ សរុបមានចំនួន $ ៨ ៦០០
ខ. មានកម្មករចំនួន ៣នាក់ ដែល២នាក់មានប្រាក់ខែម្នាក់ៗ១ខែ $៣០០និង ម្នាក់ជាគណនេយ្យករប្រាក់ខែ $៤៥០ នៅលីវ
គ. ចំណាយទៅលើថ្លៃទឹក និងភ្លើងសរុបចំនួន $១០០
ឃ.សហគ្រាសបានជួលទីតាំងក្នុងមួយខែ $៤០០
ង. ចំណាយការប្រាក់ចំនួន $៣០០ (កម្ចីមិនមែនធនាគារ)។
ចូរគណនាប្រាក់ពន្ធត្រូវបង់ប្រចាំខែឧសភា ទៅតាមប្រភេទពន្ធនីមួយៗ (អត្រាប្តូរប្រាក់ ៤០០០៛/ដុល្លារ)
ចម្លើយ៖ គណនាប្រាក់ពន្ធត្រូវបង់ប្រចាំខែឧសភាទៅតាមប្រភេទពន្ធនីមួយៗ
ចំណូលសរុបមិនរួមអាករ = $៨ ៦០០ x ៤ ០០០ = ៣៤ ៤០០ ០០០រៀល
ប្រាក់រំដោះពន្ធលើប្រាក់ចំណូល = ៣៤ ៤០០ ០០០រៀល x ១% = ៣៤៤ ០០០ រៀល
អាករលើតម្លៃបន្ថែម
អាករលើតម្លៃបន្ថែមត្រូវបង់ = ០ រៀល (ការផ្គត់ផ្គង់មិនជាប់អាករ)
ខ - ពន្ធលើប្រាក់បៀវត្ស
បុគ្គលិក២នាក់ ប្រាក់ខែម្នាក់ៗ១ខែ $៣០០ = ១ ២០០ ០០០ រៀល ជាប់ពន្ធអត្រាសូន្យ (គ្មានប្រាក់ពន្ធត្រូវបង់)
គណនេយ្យករប្រាក់ខែ $៤៥០
មូលដ្ឋានពន្ធបៀវត្ស = ១ ៨០០ ០០០រៀល (ជាប់អត្រា ៥%)
ពន្ធលើប្រាក់បៀវត្ស = មូលដ្ឋានគិតពន្ធបៀវត្ស x អត្រាពន្ធ - លម្អៀងលើសប្រាក់ពន្ធតាមថ្នាក់នីមួយៗ
= ១ ៨០០ ០០០រៀល x ៥% - ៦៥ ០០០រៀល = ២៥ ០០០រៀល
គ - មិនមែនជាកម្មវត្ថុពន្ធកាត់ទុក (គ្មានប្រាក់ពន្ធ)
មូលដ្ឋានគិតអាករ = $៤០០ x ៤ ០០០ រៀល = ១ ៦០០ ០០០រៀល
ពន្ធកាត់ទុកលើថ្លៃឈ្នួល = ១ ៦០០ ០០០រៀល x ១០% = ១៦០ ០០០ រៀល
ង - មិនមែនជាកម្មវត្ថុពន្ធកាត់ទុកសម្រាប់អ្នកជាប់ពន្ធតូច (គ្មានប្រាក់ពន្ធ)
វិស័យពាណិជ្ជកម្ម
សហគ្រាសមានកាតព្វកិច្ចបង់ពន្ធប្រចាំខែដូចជា៖
ឧទាហរណ៍៖ ហាងលក់សំលៀកបំពាក់ “Good Style” ត្រូវបានចុះបញ្ជីពន្ធដារជាអ្នកជាប់ពន្ធតូចចាប់ពីឆ្នាំ២០១៩ មានសកម្មភាពអាជីវកម្ម ពាណិជ្ជកម្មទិញ លក់ សំលៀលបំពាក់ ។ នៅក្នុងមីនាឆ្នាំ២០២០ មានប្រតិបត្តិការដូចខាងក្រោម៖
ក. ចំណូលពីការលក់សំលៀកបំពាក់សរុបក្នុងខែមីនា ឆ្នាំ២០២០ មានចំនួន $ ៥ ២០០ រួមទាំងអាករលើតម្លៃបន្ថែម
ខ. មានបុគ្គលិកចំនួន ៤ នាក់ដែល ៣នាក់មានប្រាក់ខែ $២៥០ ក្នុងម្នាក់ៗ និង មេការប្រាក់ខែ $៤០០ នៅលីវ
គ. ចំណាយទៅលើថ្លៃទឹក និងភ្លើងសរុបចំនួន $៥០០
ឃ.សហគ្រាសបានជួលទីតាំងក្នុងមួយខែ $៧០០
ង. ចំណាយសេវាដឹកជញ្ជូនទំនិញ ជូនភ្ញៀវក្នុងខែអស់ចំនួន $២០០។
ចូរគណនាប្រាក់ពន្ធត្រូវបង់ប្រចាំខែមីនា ឆ្នាំ២០២០ ទៅតាមប្រភេទពន្ធនីមួយៗ (អត្រាប្តូរប្រាក់ ៤០០០៛/ដុល្លាររ)
ចម្លើយ៖ គណនាប្រាក់ពន្ធត្រូវបង់ប្រចាំខែមីនា ឆ្នាំ២០២០ ទៅតាមប្រភេទពន្ធនីមួយៗ
ក - ប្រាក់រំដោះពន្ធលើប្រាក់ចំណូល
ចំណូលរួមទាំងអាករ = $៥ ២០០ x ៤ ០០០ = ២០ ៨០០ ០០០រៀល
ចំណូលមិនរួមអាករ = ២០ ៨០០ ០០០រៀល / ១,១ = ១៨ ៩០៩ ០៩១ រៀល
ប្រាក់រំដោះពន្ធលើប្រាក់ចំណូល = ១៨ ៩០៩ ០៩១ រៀល x ១% = ១៨៩ ០៩១ រៀល
អាករលើតម្លៃបន្ថែម
អាករលើតម្លៃបន្ថែមត្រូវបង់ = ១៨ ៩០៩ ០៩១រៀល x ១០% x ២០% = ៣៧៨ ១៨២ រៀល
ខ - ពន្ធលើប្រាក់បៀវត្ស
បុគ្គលិក៣នាក់ ដែលមានបៀវត្ស $២៥០ (ជាប់អត្រា ០%)
ពន្ធលើប្រាក់បៀវត្ស = 0៛
មេការប្រាក់បៀវត្ស $៤០០
មូលដ្ឋានពន្ធបៀវត្ស = ១ ៦០០ ០០០ រៀល (ជាប់អត្រា ៥%)
ពន្ធលើប្រាក់បៀវត្ស = មូលដ្ឋានគិតពន្ធបៀវត្ស x អត្រាពន្ធ - លម្អៀងលើសប្រាក់ពន្ធតាម ថ្នាក់នីមួយៗ
= ១ ៦០០ ០០០រៀល x ៥% - ៦៥ ០០០រៀល = ១៥ ០០០ រៀល
គ -មិនមែនជាកម្មវត្ថុពន្ធកាត់ទុក (គ្មានប្រាក់ពន្ធ)
មូលដ្ឋានគិតអាករ = $៧០០ x ៤ ០០០ រៀល = ២ ៨០០ ០០០រៀល
ពន្ធកាត់ទុកលើថ្លៃឈ្នួល = ២ ៨០០ ០០០រៀល x ១០% = ២៨០ ០០០ រៀល
កាលបរិច្ឆេទផុតកំណត់ការបង់ប្រាក់ពន្ធ និងការដាក់លិខិតប្រកាសប្រចាំខែ-ឆ្នាំ
២០ កក្កដា ២០២៦
នៅសល់១ថ្ងៃនេះទៀត
បង់ប្រាក់ពន្ធ និងដាក់លិខិតប្រកាសពន្ធប្រចាំខែមិថុនា ឆ្នាំ២០២៦ ដោយដៃ
២៥ កក្កដា ២០២៦
នៅសល់៤ថ្ងៃទៀត
បង់ប្រាក់ពន្ធ និងដាក់លិខិតប្រកាសពន្ធប្រចាំខែមិថុនា ឆ្នាំ២០២៦ តាមអនឡាញ
២០ សីហា ២០២៦
នៅសល់១ខែទៀត
បង់ប្រាក់ពន្ធ និងដាក់លិខិតប្រកាសពន្ធប្រចាំខែកក្កដា ឆ្នាំ២០២៦ ដោយដៃ
3. សិទ្ធិរបស់អ្នកជាប់ពន្ធ
អ្នកជាប់ពន្ធតូចនឹងទទួលបានសិទ្ធិរបស់ខ្លួនដូចតទៅ៖
1. លក្ខខណ្ឌកំណត់ជាអ្នកជាប់ពន្ធមធ្យម
ចំណាត់ថ្នាក់អ្នកជាប់ពន្ធ ត្រូវបានកំណត់តាម២ករណីដោយឡែកពីគ្នា ចំពោះសហគ្រាសដែលប្រកបអាជីវកម្មនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
ក. ការកំណត់ចំណាត់ថ្នាក់អ្នកជាប់ពន្ធតាមរបបស្វ័យប្រកាស
ការកំណត់ចំណាត់ថ្នាក់ អ្នកជាប់ពន្ធតាមរបបស្វ័យប្រកាស ត្រូវផ្អែកលើកម្រិតផលរបរប្រចាំឆ្នាំទៅតាមវិស័យចម្បងរួមមាន វិស័យកសិកម្ម ឧស្សាហកម្ម សេវាកម្ម និងពាណិជ្ជកម្ម។ សហគ្រាសដែលត្រូវបានចាត់ចូលជាអ្នកជាប់ពន្ធមធ្យម ប្រសិនបើស្ថិតក្នុងចំណោមលក្ខខណ្ឌកំណត់ណាមួយដូចខាងក្រោម៖
ខ. ការកំណត់ចំណាត់ថ្នាក់អ្នកជាប់ពន្ធតាមទ្រព្យសកម្មអាជីវកម្ម
ក្នុងករណីផលរបរដែលអ្នកជាប់ពន្ធបានប្រកាសមិនឆ្លុះបញ្ចាំងនូវផលរបរជាក់ស្ដែង ការកំណត់ចំណាត់ថ្នាក់អ្នកជាប់ពន្ធត្រូវបានធ្វើឡើងវិញដោយផ្អែកលើតម្លៃទ្រព្យសកម្មដែលប្រើប្រាស់ក្នុងអាជីវកម្ម។ សហគ្រាសដែលត្រូវបានចាត់ចូលជាអ្នកជាប់ពន្ធមធ្យម ប្រសិនបើស្ថិតក្នុងចំណោមលក្ខខណ្ឌកំណត់ណាមួយ ដូចខាងក្រោម៖
2. កាតព្វកិច្ចសារពើពន្ធ
អ្នកជាប់ពន្ធមធ្យមត្រូវមានកាតព្វកិច្ចដូចជា៖
ក.ការចុះបញ្ជីពន្ធដារ
បុគ្គលទាំងឡាយ ត្រូវចុះបញ្ជីនៅរដ្ឋបាលសារពើពន្ធក្នុងអំឡុងពេល ១៥ ថ្ងៃនៃថ្ងៃធ្វើការ ក្រោយពីបុគ្គលនោះចាប់ផ្តើមធ្វើសកម្មភាពសេដ្ឋកិច្ច ឬក្រោពេលទទួលបានលិខិតបញ្ជាក់ការចុះបញ្ជី ឬលិខិតអនុញ្ញាតពីក្រសួង-ស្ថាប័នពាក់ព័ន្ធ។
ការចុះបញ្ជីពន្ធដារសម្រាប់ការិយាល័យតំណាង អ្នកជាប់ពន្ធត្រូវបំពេញទម្រង់ 101-P3 និងត្រូវភ្ជាប់ឯកសារដូចខាងក្រោម៖
១. លិខិតបញ្ជាក់ការចុះបញ្ជីចេញដោយក្រសួងពាណិជ្ជកម្ម ឬក្រសួង-ស្ថាប័នពាក់ព័ន្ធ
*ប្រសិនបើមាន
២. លក្ខន្តិកៈរបស់ក្រុមហ៊ុនមេ
៣. វិញ្ញាបនបត្របញ្ជាក់ការចុះបញ្ជី របស់ក្រុមហ៊ុនមេ
៤. លិខិតប្រគល់សិទ្ធិតែងតាំងនាយកការិយាល័យតំណាង នាយកសាខា ឬអ្នកតំណាង
៥. លិខិតប្រកាសដោយសុទ្ធចិត្ត អំពីការពុំមានជាប់ទោសពៃរ៍ក្នុងកិច្ចពាណិជ្ជកម្ម រដ្ឋប្បវេណី ឬព្រហ្មទណ្ឌ និងពុំមែន ជាមន្ត្រីរាជការក្រសួង ឬស្ថាប័នរដ្ឋនៃព្រះរាជាណាចក្រកម្ពុជា
៦. អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬលិខិតឆ្លងដែន ដែលមានសុពលភាពរបស់នាយក ឬអ្នកតំណាង
* រូបវន្តបុគ្គលដែលជាកម្មវត្ថុក្នុងការបំពេញព័ត៌មានក្នុងពាក្យស្នើសុំនេះ ដែលមានអាសយដ្ឋានស្នាក់នៅបច្ចុប្បន្នខុស ពីអាសយដ្ឋានក្នុងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬលិខិតឆ្លងដែនត្រូវភ្ជាប់បន្ថែមនូវសៀវភៅគ្រួសារឬសៀវភៅស្នាក់ នៅ ឬលិខិតបញ្ជាក់ការស្នាក់នៅ ដែលចេញដោយអាជ្ញាធរមានសមត្ថកិច្ច
៧. រូបថតបច្ចុប្បន្នមិនលើសពីរយៈពេល០៣ខែ ដែលមានទំហំ ៣៥ x ៤៥ មិល្លីម៉ែត្រ និងមានផ្ទៃខាងក្រោយពណ៌ស ចំនួន០២ សន្លឹក របស់នាយក ឬអ្នកតំណាង
៨. ប័ណ្ណកម្មសិទ្ធិទីតាំង ឬកិច្ចសន្យាជួលទីតាំង ដែលមានព័ត៌មានចំណុចនិយាមកាទីតាំងរបស់ទីស្នាក់ការ ឬទីចាត់ការ សហគ្រាស
* ទីតាំងដែលគ្មានអគារ ឬជាដីទំនេរ ឬមានសំណង់ទើបតែសាងសង់ដែលមិនអាចប្រើប្រាស់បាន មិនត្រូវបានអនុញ្ញាត ឱ្យប្រើប្រាស់សម្រាប់ការចុះបញ្ជីពន្ធដារបានឡើយ វៀរលែងតែមានការយល់ព្រមពីអគ្គនាយកដ្ឋានពន្ធដារ
៩. លិខិតជូនដំណឹងស្តីពីការផ្ទេរសិទ្ធិដល់បុគ្គលទទួលបន្ទុកកិច្ចការពន្ធដារ
* ប្រសិនមានអ្នកទទួលបន្ទុកជំនួស
១០.លិខិតបញ្ជាក់ព័ត៌មានគណនីធនាគាររបស់សហគ្រាស ដែលចេញដោយធនាគារ (លិខិតបញ្ជាក់គណនីធនាគារ ឬរបាយការណ៍ធនាគារ ឬសៀវភៅគណនីធនាគារ)
* ត្រូវផ្តល់ក្រោយពេលទទួលបានការអនុញ្ញាតឱ្យចុះបញ្ជីពន្ធដារ
១១. វិញ្ញាបនបត្រចុះបញ្ជីរបស់គណៈកម្មាធិការវិនិយោគកម្ពុជា ឬគណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជាឬអនុគណៈកម្មាធិការវិនិយោគរាជធានី-ខេត្ត
* សម្រាប់គម្រោងវិនិយោគមានលក្ខណសម្បត្តិគ្រប់គ្រាន់ (គលគ)។
ការចុះបញ្ជីពន្ធដារសម្រាប់សមាគម និងអង្គការមិនមែនរដ្ឋាភិបាល អ្នកជាប់ពន្ធត្រូវបំពេញទម្រង់ 101-P1 និង ត្រូវភ្ជាប់ ឯកសារដូចខាងក្រោម៖
១.លិខិតបញ្ជាក់ការចុះបញ្ជី ឬលិខិតអនុញ្ញាត ចេញដោយរាជរដ្ឋាភិបាល ឬក្រសួង ស្ថាប័នពាក់ព័ន្ធ
២.លក្ខន្តិកៈ ឬអនុស្សរណៈជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ (ប្រសិនបើមាន)
៣. អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬលិខិតឆ្លងដែន ដែលមានសុពលភាពរបស់ប្រធានស្ថាប័ន ឬអ្នកតំណាង
* រូបវន្តបុគ្គលដែលជាកម្មវត្ថុក្នុងការបំពេញព័ត៌មានក្នុងពាក្យស្នើសុំនេះ ដែលមានអាសយដ្ឋានស្នាក់នៅបច្ចុប្បន្នខុស ពីអាសយដ្ឋានក្នុងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬលិខិតឆ្លងដែនត្រូវភ្ជាប់បន្ថែមនូវសៀវភៅគ្រួសារឬសៀវភៅស្នាក់ នៅ ឬលិខិតបញ្ជាក់ការស្នាក់នៅ ដែលចេញដោយអាជ្ញាធរមានសមត្ថកិច្ច
៤. រូបថតបច្ចុប្បន្នមិនលើសពីរយៈពេល០៣ខែ ដែលមានទំហំ ៣៥ x ៤៥ មិល្លីម៉ែត្រ និងមានផ្ទៃខាងក្រោយពណ៌ស ចំនួន០២ សន្លឹក របស់ប្រធានស្ថាប័ន ឬអ្នកតំណាង
៥. ប័ណ្ណកម្មសិទ្ធិទីតាំង ឬកិច្ចសន្យាជួលទីតាំង ដែលមានព័ត៌មានចំណុចនិយាមកាទីតាំងរបស់ទីស្នាក់ការ ឬទីចាត់ការ សហគ្រាស
* ទីតាំងដែលគ្មានអគារ ឬជាដីទំនេរ ឬមានសំណង់ទើបតែសាងសង់ដែលមិនអាចប្រើប្រាស់បាន មិនត្រូវបានអនុញ្ញាត ឱ្យប្រើប្រាស់សម្រាប់ការចុះបញ្ជីពន្ធដារបានឡើយ វៀរលែងតែមានការយល់ព្រមពីអគ្គនាយកដ្ឋានពន្ធដារ
៦. លិខិតជូនដំណឹងស្តីពីការផ្ទេរសិទ្ធិដល់បុគ្គលទទួលបន្ទុកកិច្ចការពន្ធដារ
* ប្រសិនបើមានអ្នកទទួលបន្ទុកជំនួស
៧. លិខិតបញ្ជាក់ព័ត៌មានគណនីធនាគាររបស់ស្ថាប័ន ដែលចេញដោយធនាគារ (លិខិតបញ្ជាក់គណនីធនាគារ របាយការណ៍ធនាគារ ឬសៀវភៅគណនីធនាគារ)
* វៀងលែងតែស្ថាប័នរដ្ឋ។
ការចុះបញ្ជីពន្ធដារសម្រាប់ក្រុមហ៊ុនឯកជន/មហាជនទទួលខុសត្រូវមានកម្រិត អ្នកជាប់ពន្ធត្រូវបំពេញទម្រង់ 101-P2 និងត្រូវភ្ជាប់ឯកសារដូចខាងក្រោម៖
១.លិខិតបញ្ជាក់ការចុះបញ្ជីចេញដោយក្រសួងពាណិជ្ជកម្ម ឬក្រសួង-ស្ថាប័នពាក់ព័ន្ធ
២.លក្ខន្តិកៈក្រុមហ៊ុន
៣. លិខិតប្រកាសដោយសុទ្ធចិត្ត អំពីការពុំមានជាប់ទោសពៃរ៍ក្នុងកិច្ចពាណិជ្ជកម្ម រដ្ឋប្បវេណីឬព្រហ្មទណ្ឌ និងពុំមែន ជាមន្ត្រីរាជការក្រសួង ឬស្ថាប័នរដ្ឋនៃព្រះរាជាណាចក្រកម្ពុជា
៤. អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬលិខិតឆ្លងដែន ដែលមានសុពលភាពរបស់ប្រធានក្រុមប្រឹក្សាភិបាល អភិបាល ម្ចាស់ភាគហ៊ុន អ្នកគ្រប់គ្រង ឬអ្នកតំណាង
* រូបវន្តបុគ្គលដែលជាកម្មវត្ថុក្នុងការបំពេញព័ត៌មានក្នុងពាក្យស្នើសុំនេះ ដែលមានអាសយដ្ឋានស្នាក់នៅបច្ចុប្បន្នខុស ពីអាសយដ្ឋានក្នុងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬលិខិតឆ្លងដែនត្រូវភ្ជាប់បន្ថែមនូវសៀវភៅគ្រួសារឬសៀវភៅស្នាក់ នៅ ឬលិខិតបញ្ជាក់ការស្នាក់នៅ ដែលចេញដោយអាជ្ញាធរមានសមត្ថកិច្ច
៥. រូបថតបច្ចុប្បន្នមិនលើសពីរយៈពេល០៣ខែ ដែលមានទំហំ ៣៥ x ៤៥ មិល្លីម៉ែត្រ និងមានផ្ទៃខាងក្រោយពណ៌ស ចំនួន០២ សន្លឹក របស់ប្រធានក្រុមប្រឹក្សាភិបាល អភិបាល ម្ខាស់ភាគហ៊ុន អ្នកគ្រប់គ្រង ឬអ្នកតំណាង
៦. ប័ណ្ណកម្មសិទ្ធិទីតាំង ឬកិច្ចសន្យាជួលទីតាំង ដែលមានព័ត៌មានចំណុចនិយាមកាទីតាំងរបស់ទីស្នាក់ការ ឬទីចាត់ការ សហគ្រាស
* ទីតាំងដែលគ្មានអគារ ឬជាដីទំនេរ ឬមានសំណង់ទើបតែសាងសង់ដែលមិនអាចប្រើប្រាស់បាន មិនត្រូវបានអនុញ្ញាត ឱ្យប្រើប្រាស់សម្រាប់ការចុះបញ្ជីពន្ធដារបានឡើយ វៀរលែងតែមានការយល់ព្រមពីអគ្គនាយកដ្ឋានពន្ធដារ
៧. លិខិតជូនដំណឹងស្តីពីការផ្ទេរសិទ្ធិដល់បុគ្គលទទួលបន្ទុកកិច្ចការពន្ធដារ
* ប្រសិនបើមានអ្នកទទួលបន្ទុកជំនួស
៨. លិខិតបញ្ជាក់ព័ត៌មានគណនីធនាគាររបស់សហគ្រាស ដែលចេញដោយធនាគារ (លិខិតបញ្ជាក់គណនីធនាគារ ឬរបាយការណ៍ធនាគារ ឬសៀវភៅគណនីធនាគារ)
* ត្រូវផ្តល់ក្រោយពេលទទួលបានការអនុញ្ញាតឱ្យចុះបញ្ជីពន្ធដារ
៩. វិញ្ញាបនបត្រចុះបញ្ជីរបស់គណៈកម្មាធិការវិនិយោគកម្ពុជា ឬគណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា ឬអនុគណៈកម្មាធិការវិនិយោគរាជធានី-ខេត្ត
* សម្រាប់គម្រោងវិនិយោគមានលក្ខណសម្បត្តិគ្រប់គ្រាន់ (គលគ)។
ការចុះបញ្ជីពន្ធដារសម្រាប់ក្រុមហ៊ុនសហកម្មសិទ្ធិ អ្នកជាប់ពន្ធត្រូវបំពេញទម្រង់ 101-P4 និងត្រូវភ្ជាប់ឯកសារដូចខាងក្រោម៖
១. លិខិតបញ្ជាក់ការចុះបញ្ជីចេញដោយក្រសួងពាណិជ្ជកម្ម ឬក្រសួង-ស្ថាប័នពាក់ព័ន្ធ
២. កិច្ចសន្យានៃក្រុមហ៊ុនសហកម្មសិទ្ធិ
៣. លិខិតប្រកាសដោយសុទ្ធចិត្ត អំពីការពុំមានជាប់ទោសពៃរ៍ក្នុងកិច្ចពាណិជ្ជកម្ម រដ្ឋប្បវេណីឬព្រហ្មទណ្ឌ និងពុំមែន ជាមន្ត្រីរាជការក្រសួង ឬស្ថាប័នរដ្ឋនៃព្រះរាជាណាចក្រកម្ពុជា
៤. អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬលិខិតឆ្លងដែន ដែលមានសុពលភាពរបស់សហកម្មសិទ្ធិករ អ្នកគ្រប់គ្រង ឬអ្នកតំណាង

៥. រូបថតបច្ចុប្បន្នមិនលើសពីរយៈពេល០៣ខែ ដែលមានទំហំ ៣៥ x ៤៥ មិល្លីម៉ែត្រ និងមានផ្ទៃខាងក្រោយពណ៌ស ចំនួន០២ សន្លឹក របស់សហកម្មសិទ្ធិករ អ្នកគ្រប់គ្រង ឬអ្នកតំណាង

ខ.ការកាន់់បញ្ជីកាគណនេយ្យ
អ្នកជាប់ពន្ធ ត្រូវប្រើវិធានគណនេយ្យតាមស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា៖
ប្រាក់ចំណូលត្រូវគិតបញ្ចូលនៅក្នុងឆ្នាំដែលចំណូលនោះបានកើតឡើង ទោះបីប្រាក់ចំណូលនោះបានទូទាត់ ឬមិនទាន់ទូទាត់ក្ដី
ការកាត់កងចំណាយណាមួយអាចធ្វើទៅបាន លុះណាតែហេតុការណ៍បញ្ជាក់នូវបន្ទុករបស់អ្នកជាប់ពន្ធបានកើតឡើង លទ្ធផលនៃសកម្មភាព សេដ្ឋកិច្ចដែលជាប់ទាក់ទងដល់ខ្ទង់ចំណាយនោះបានកើតឡើង និងចំនួនទឹកប្រាក់ដែលជាបន្ទុករបស់អ្នកជាប់ពន្ធអាចបង្ហាញច្បាស់លាស់។
គ.វិធានវិក្កយបត្រ
អ្នកជាប់ពន្ធមធ្យមត្រូវចេញវិក្កយបត្រដូចខាងក្រោម៖
វិក្កយបត្រអាករដល់អតិថិជនជាអ្នកជាប់ពន្ធតាមរបបស្វ័យប្រកាស
វិក្កយបត្រធម្មតាដល់អតិថិជនដែលជាអ្នកប្រើប្រាស់
វិក្កយបត្រអាករ ត្រូវមាននិទ្ទេសដូចជា៖
វិក្កយបត្រធម្មតា ត្រូវមាននិទ្ទេសដូចជា៖
ឃ.ការដាក់លិខិតប្រកាស និងបង់ពន្ធ-អាករនានា
ពន្ធប្រចាំខែសំខាន់ៗរួមមាន៖
ប្រាក់រំដោះពន្ធលើប្រាក់ចំណូល៖ ប្រាក់រំដោះពន្ធនេះត្រូវបង់ជារៀងរាល់ខែ តាមអត្រា ១%នៃផលរបររួមទាំងអាករនានាលើកលែងអាករលើតម្លៃបន្ថែម
អាករលើតម្លៃបន្ថែម៖ ត្រូវយកអាករលើធាតុចេញតាមអត្រា ១០% កាត់កងអាករលើធាតុចូលដែលអនុញ្ញាត
ពន្ធកាត់ទុកលើការជួល៖ អ្នកជាប់ពន្ធមានកាតព្វកិច្ចជាភ្នាក់ងារកាត់ទុកដោយត្រូវកាត់ទុកតាមអត្រាដូចមានចែងក្នុងមាត្រា២៥ និងមាត្រា២៦ នៃច្បាប់សារពើពន្ធ
ពន្ធលើប្រាក់បៀវត្ស ៖ សម្រាប់សហគ្រាសដែលមានបុគ្គលិកត្រូវជាប់ពន្ធ។
ពន្ធប្រចាំខែត្រូវបង់ពន្ធ និងដាក់លិខិតប្រកាសពន្ធចាប់ពីថ្ងៃទី ០១ ដល់ថ្ងៃទី២០ នៃខែបន្ទាប់ នៅអគ្គនាយក-ដ្ឋានពន្ធដារ ឬដាក់លិខិតប្រកាសតាមប្រព័ន្ធ E-Filing។
ពន្ធប្រចាំឆ្នាំសំខាន់ៗរួមមាន៖
ពន្ធប៉ាតង់៖ ១ ២០០ ០០០រៀល ក្នុង១ឆ្នាំ សម្រាប់១សកម្មភាព
ពន្ធលើប្រាក់ចំណូល៖ការគណនាប្រាក់ចំណូលជាប់ពន្ធក្នុងឆ្នាំណាមួយ ត្រូវយកប្រាក់ចំណូលសរុបប្រចាំឆ្នាំនោះ ដកចំណាយអាចកាត់កងបានតាមបទប្បញ្ញត្តិស្តីពីពន្ធលើប្រាក់ចំណូល គុណអត្រាពន្ធដូចមានចែងក្នុងមាត្រា២០នៃច្បាប់ស្ដីពីសារពើពន្ធ
ពន្ធអប្បបរមា៖ កំណត់តាមអត្រា ១% លើផលរបរប្រចាំឆ្នាំរួមទាំងអាករនានាលើកលែងអាករលើតម្លៃបន្ថែម (ក្នុងករណីកាន់បញ្ជីគណនេយ្យមិនបានត្រឹមត្រូវ)
ក្រៅពីប្រភេទពន្ធខាងលើ អ្នកជាប់ពន្ធមធ្យមអាចជាប់ពន្ធអាករដទៃទៀតតាមស្ថានភាពអាជីវកម្ម។
កាតព្វកិច្ចសារពើពន្ធតាមប្រភេទអាជីវកម្ម (វិស័យ)៖
វិស័យផ្ទះសំណាក់ ឬសណ្ឋាគារ
សហគ្រាសមានកាតព្វកិច្ចបង់ពន្ធប្រចាំខែដូចជា៖
ឧទាហរណ៍៖ សណ្ឋាគារមួយមាន ២០០ បន្ទប់ ទទួលចំណូលក្នុងខែចំនួន ២២០ ០០០ ០០០ រៀល (ចំណូលរួមបញ្ចូលនូវអាករនានា) ដោយសន្មត់គ្មានអាករធាតុចូល។ តើសណ្ឋាគារនេះត្រូវបង់ពន្ធអ្វីខ្លះ?
ចម្លើយ៖ សណ្ឋាគារត្រូវបង់ប្រាក់ពន្ធដូចខាងក្រោម៖
មូលដ្ឋានគិតអាករលើតម្លៃបន្ថែម = ២២០ ០០០ ០០០រៀល / ១,១ = ២០០ ០០០ ០០០រៀល
អាករលើតម្លៃបន្ថែម = ២០០ ០០០ ០០០រៀល x ១០%= ២០ ០០០ ០០០រៀល
មូលដ្ឋានគិតអាករស្នាក់នៅ = ២០០ ០០០ ០០០រៀល / ១,០២= ១៩៦ ០៧៨ ៤៣០រៀល
អាករស្នាក់នៅ = ១៩៦ ០៧៨ ៤៣០រៀល x ២% = ៣ ៩២១ ៥៦៩ រៀល
ប្រាក់រំដោះពន្ធលើប្រាក់ចំណូល = ២០០ ០០០ ០០០ រៀល x ១% = ២ ០០០ ០០០ រៀល
ដូច្នេះ សណ្ឋាគារត្រូវបង់៖
វិស័យភោជនីយដ្ឋាន
សហគ្រាសមានកាតព្វកិច្ចបង់ពន្ធប្រចាំខែដូចជា៖
ឧទាហរណ៍៖ ភោជនីយដ្ឋានមួយ មានចំណូលរួមបញ្ចូលទាំងអាករនានាក្នុងមួយខែសីហា ឆ្នាំ២០ XX ចំណូលពីសេវាកម្ម ៥៥ ០០០ ០០០ រៀល និងចំណូលពីការលក់ស្រាបៀរមានចំនួន ១១ ០០០ ០០០រៀល (ភោជនីយដ្ឋានមិនមានការប្រគុំតន្រ្តីទេ) ដោយដឹងថាអាករលើធាតុចូលដែលអនុញ្ញាតជាឥណទានចំនួន ៥ ០០០ ០០០ រៀល។ តើភោជនីយដ្ឋានត្រូវបង់ពន្ធអ្វីខ្លះ?
ចម្លើយ៖ ភោជនីយដ្ឋានត្រូវបង់ប្រាក់អាករដូចខាងក្រោម៖
មូលដ្ឋានគិតអាករលើតម្លៃបន្ថែម = (៥៥ ០០០ ០០០+១១ ០០០ ០០០)រៀល / ១,១
= ៦០ ០០០ ០០០រៀល
អាករលើធាតុចេញ = ៦០ ០០០ ០០០រៀល x ១០% = ៦ ០០០ ០០០រៀល
អាករលើតម្លៃបន្ថែមត្រូវបង់ = ៦ ០០០ ០០០រៀល - ៥ ០០០ ០០០ រៀល (អាករលើធាតុចូល) = ១ ០០០ ០០០រៀល
គណនាអាករសម្រាប់បំភ្លឺសាធារណៈ៖
= ១ ៩៨៨ ០៧២ រៀល
អាករសម្រាប់បំភ្លឺសាធារណៈ = ១ ៩៨៨ ០៧២ រៀល x៣% = ៥៩ ៦៤២ រៀល
ប្រាក់រំដោះពន្ធលើប្រាក់ចំណូល = ៦០ ០០០ ០០០ រៀល x ១% = ៦០០ ០០០រៀល
ដូច្នេះ សហគ្រាសត្រូវបង់៖
វិស័យទេសចរណ៍
សហគ្រាសមានកាតព្វកិច្ចបង់ពន្ធប្រចាំខែដូចជា៖
ឧទាហរណ៍៖ ក្នុងខែសីហា ការីទេសចរណ៍មួយទទួលបានចំណូលដូចខាងក្រោម៖
ក. ចំណូលពីការនាំភ្ញៀវទៅកម្សាន្តនៅក្រៅប្រទេសមាន ៣០០ ០០០ ០០០រៀល
ខ. ចំណូលពីការនាំភ្ញៀវកម្សាន្តក្នុងស្រុកមានចំនួន ១០០ ០០០ ០០០រៀល (មិនរួមបញ្ជូលពន្ធអាករនានា)
គ. ចំណូលពីកម្រៃសេវាលក់សំបុត្រយន្តហោះមានចំនួន ២០ ០០០ ០០០រៀល ។
តើសហគ្រាសត្រូវបង់ពន្ធអ្វីខ្លះ?
ចម្លើយ៖សហគ្រាសត្រូវបង់ប្រាក់អាករដូចខាងក្រោម៖
ចំណូលសរុប = ៣០០ ០០០ ០០០រៀល+ ១០០ ០០០ ០០០រៀល + ២០ ០០០ ០០០រៀល
=៤២០ ០០០ ០០០រៀល
ប្រាក់រំដោះពន្ធលើប្រាក់ចំណូល = ៤២០ ០០០ ០០០រៀល x ១% = ៤ ២០០ ០០០ រៀល
មូលដ្ឋានគិតអាករលើតម្លៃបន្ថែម = ១០០ ០០០ ០០០រៀល + ២០ ០០០ ០០០រៀល
= ១២០ ០០០ ០០០រៀល
អាករលើតម្លៃបន្ថែម = ១២០ ០០០ ០០០រៀល x ១០% = ១២ ០០០ ០០០រៀល
ដូច្នេះ សហគ្រាសត្រូវបង់៖
វិស័យកសិកម្ម
សហគ្រាសមានកាតព្វកិច្ចបង់ពន្ធប្រចាំដូចជា៖
ឧទាហរណ៍៖ សហគ្រាសក្នុងស្រុកមួយបានធ្វើការផ្គត់ផ្គង់អង្ករសម្រាប់បម្រើឱ្យការនាំចេញទៅទីផ្សារនៅក្រៅ
ព្រះរាជាណាចក្រកម្ពុជា ហើយទទួលចំណូល ៣ ០០០ ០០០ ០០០ រៀល ក្នុងមួយខែ ដោយក្នុងនោះមានការផ្គត់ផ្គង់ក្នុងស្រុកចំនួន១៥%នៃការផ្គត់ផ្គង់សរុប តើសហគ្រាសត្រូវបង់ពន្ធអ្វីខ្លះ?
ចម្លើយ៖ សហគ្រាសត្រូវបង់ប្រាក់អាករដូចខាងក្រោម៖
អាករលើតម្លៃបន្ថែម = ០ រៀល (នាំចេញអត្រា សូន្យ និងការផ្គត់ផ្គង់បន្ទុករដ្ឋប្រកាសលេខ២៥២ សហវ.ប្រក)
ប្រាក់រំដោះពន្ធលើប្រាក់ចំណូល = ៣ ០០០ ០០០ ០០០រៀល x ១% = ៣០ ០០០ ០០០ រៀល
កំណត់សម្គាល់៖ សម្រាប់ប្រាក់រំដោះពន្ធលើប្រាក់ចំណូល ត្រូវបានព្យួរទុកជាបណ្តោះអាសន្ន ប្រសិនបើសហគ្រាសបានបំពេញលក្ខខណ្ឌ និងទទួលបានការព្យួរទុក យោងតាមប្រកាសលេខ ១០០សហវ.ប្រក ចុះថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩ ដែលមានសុពលភាពត្រឹមដំណាច់ឆ្នាំ២០២៣។
វិស័យពាណិជ្ជកម្ម
សហគ្រាសមានកាតព្វកិច្ចបង់ពន្ធប្រចាំខែដូចជា៖
ឧទាហរណ៍៖ សហគ្រាស ក នាំចូលទំនិញសម្រាប់ផ្គត់ផ្គង់ក្នុងប្រទេសកម្ពុជា ដែលមានតម្លៃសរុប ៤០០ ០០០ ០០០រៀល (មូលដ្ឋានគិត អតប របស់គយ) ហើយបានផ្គត់ផ្គង់ក្នុងស្រុកទទួលចំណូលបាន ៦៦០ ០០០ ០០០រៀល (ចំណូលរួមទាំងអាករគ្រប់ប្រភេទ)។ តើសហគ្រាសត្រូវបង់ពន្ធប្រចាំខែអ្វីខ្លះ?
ចម្លើយ៖ សហគ្រាស ត្រូវបង់ពន្ធអាករដូចខាងក្រោម៖
ផលរបរគ្មានអាករ = ៦៦០ ០០០ ០០០ រៀល /១,១ = ៦០០ ០០០ ០០០រៀល
ប្រាក់រំដោះពន្ធលើប្រាក់ចំណូល = ៦០០ ០០០ ០០០ រៀល x ១% = ៦ ០០០ ០០០រៀល
អាករលើធាតុចេញ = ៦០០ ០០០ ០០០ រៀល x ១០% = ៦០ ០០០ ០០០ រៀល
អាករលើធាតុចូល = ៤០០ ០០០ ០០០ រៀល x ១០% = ៤០ ០០០ ០០០ រៀល
អាករលើតម្លៃបន្ថែមដែលត្រូវបង់ = ៦០ ០០០ ០០០ រៀល - ៤០ ០០០ ០០០ រៀល
= ២០ ០០០ ០០០ រៀល
ដូច្នេះ សហគ្រាសត្រូវបង់៖
វិស័យសំណង់
សហគ្រាសមានកាតព្វកិច្ចបង់ពន្ធប្រចាំខែដូចជា៖
ឧទាហរណ៍៖ សហគ្រាស ក ផ្គត់ផ្គង់សេវាសាងសង់ ក្នុងខែសីហា ឆ្នាំ២០XX ទទួលបានចំណូលពីគម្រោងជួសជុលអាគារមួយក្នុងតម្លៃ ៣៣០ ០០០ ០០០ រៀល ហើយបានចំណាយឱ្យសហគ្រាស ខ ម៉ៅការបន្តផ្នែកប្រព័ន្ធទឹក និងភ្លើងក្នុងគម្រោងខាងលើក្នុងតម្លៃ ៥៥ ០០០ ០០០ រៀល ។ តើសហគ្រាស ក ត្រូវបង់ពន្ធប្រចាំខែអ្វីខ្លះ? (ចំណូល-ចំណាយរួមបញ្ចូលទាំងអាករ)
ចម្លើយ៖ សហគ្រាស ក ត្រូវបង់ពន្ធអាករដូចខាងក្រោម៖
ផលរបរគ្មានអាករ = ៣៣០ ០០០ ០០០ រៀល /១,១ = ៣០០ ០០០ ០០០រៀល
ប្រាក់រំដោះពន្ធលើប្រាក់ចំណូល = ៣០០ ០០០ ០០០ រៀល x ១%
= ៣ ០០០ ០០០រៀល
អាករលើធាតុចេញ = ៣០០ ០០០ ០០០ រៀល x ១០%
= ៣០ ០០០ ០០០ រៀល
អាករលើធាតុចូលពីសហគ្រាស ខ = (៥៥ ០០០ ០០០ រៀល/១,១) x ១០%
= ៥ ០០០ ០០០ រៀល
អាករលើតម្លៃបន្ថែមដែលត្រូវបង់ = ៣០ ០០០ ០០០ រៀល - ៥ ០០០ ០០០ រៀល
= ២៥ ០០០ ០០០ រៀល
ដូច្នេះ សហគ្រាសត្រូវបង់៖
3. សិទ្ធិរបស់អ្នកជាប់ពន្ធ
អ្នកជាប់ពន្ធមធ្យមនឹងទទួលបានសិទ្ធិរបស់ខ្លួន ដូចតទៅ៖
1. លក្ខខណ្ឌកំណត់ជាអ្នកជាប់ពន្ធធំ
ចំណាត់ថ្នាក់អ្នកជាប់ពន្ធ ត្រូវបានកំណត់តាម២ករណីដោយឡែកពីគ្នា ចំពោះសហគ្រាសដែលប្រកបអាជីវកម្មនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
ក. ការកំណត់ចំណាត់ថ្នាក់អ្នកជាប់ពន្ធតាមរបបស្វ័យប្រកាស
ការកំណត់ចំណាត់ថ្នាក់ អ្នកជាប់ពន្ធតាមរបបស្វ័យប្រកាស ត្រូវផ្អែកលើកម្រិតផលរបរប្រចាំឆ្នាំទៅតាមវិស័យចម្បងរួមមាន វិស័យកសិកម្ម ឧស្សាហកម្ម សេវាកម្ម និងពាណិជ្ជកម្ម។ សហគ្រាសដែលត្រូវបានចាត់ចូលជាអ្នកជាប់ពន្ធធំ ប្រសិនបើស្ថិតក្នុងចំណោមលក្ខខណ្ឌកំណត់ណាមួយដូចខាងក្រោម៖
ខ. ការកំណត់ចំណាត់ថ្នាក់អ្នកជាប់ពន្ធតាមទ្រព្យសកម្មអាជីវកម្ម
ក្នុងករណីផលរបរដែលអ្នកជាប់ពន្ធបានប្រកាសមិនឆ្លុះបញ្ចាំងនូវផលរបរជាក់ស្ដែង ការកំណត់ចំណាត់ថ្នាក់អ្នកជាប់ពន្ធត្រូវបានធ្វើឡើងវិញដោយផ្អែកលើតម្លៃទ្រព្យសកម្មដែលប្រើប្រាស់ក្នុងអាជីវកម្ម។ សហគ្រាសដែលត្រូវបានចាត់ចូលជាអ្នកជាប់ពន្ធធំ ប្រសិនបើស្ថិតក្នុងចំណោមលក្ខខណ្ឌកំណត់ណាមួយ ដូចខាងក្រោម៖
2. កាតព្វកិច្ចសារពើពន្ធ
អ្នកជាប់ពន្ធធំត្រូវមានកាតព្វកិច្ចដូចជា៖
ក.ការចុះបញ្ជីពន្ធដារ
បុគ្គលទាំងឡាយ ត្រូវចុះបញ្ជីនៅរដ្ឋបាលសារពើពន្ធក្នុងអំឡុងពេល ១៥ ថ្ងៃនៃថ្ងៃធ្វើការ ក្រោយពីបុគ្គលនោះចាប់ផ្តើមធ្វើសកម្មភាពសេដ្ឋកិច្ច ឬក្រោពេលទទួលបានលិខិតបញ្ជាក់ការចុះបញ្ជី ឬលិខិតអនុញ្ញាតពីក្រសួង-ស្ថាប័នពាក់ព័ន្ធ។
ការចុះបញ្ជីពន្ធដារសម្រាប់សាខាក្រុមហ៊ុនបរទេស អ្នកជាប់ពន្ធត្រូវបំពេញទម្រង់ 101-P3 និងត្រូវភ្ជាប់ឯកសារដូចខាងក្រោម៖
១. លិខិតបញ្ជាក់ការចុះបញ្ជីចេញដោយក្រសួងពាណិជ្ជកម្ម ឬក្រសួង-ស្ថាប័នពាក់ព័ន្ធ
២. លក្ខន្តិកៈរបស់ក្រុមហ៊ុនមេ
៣. វិញ្ញាបនបត្របញ្ជាក់ការចុះបញ្ជី របស់ក្រុមហ៊ុនមេ
៤. លិខិតប្រគល់សិទ្ធិតែងតាំងនាយកការិយាល័យតំណាង នាយកសាខា ឬអ្នកតំណាង
៥. លិខិតប្រកាសដោយសុទ្ធចិត្ត អំពីការពុំមានជាប់ទោសពៃរ៍ក្នុងកិច្ចពាណិជ្ជកម្ម រដ្ឋប្បវេណី ឬព្រហ្មទណ្ឌ និងពុំមែន ជាមន្ត្រីរាជការក្រសួង ឬស្ថាប័នរដ្ឋនៃព្រះរាជាណាចក្រកម្ពុជា
៦. អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬលិខិតឆ្លងដែន ដែលមានសុពលភាពរបស់នាយក ឬអ្នកតំណាង
* រូបវន្តបុគ្គលដែលជាកម្មវត្ថុក្នុងការបំពេញព័ត៌មានក្នុងពាក្យស្នើសុំនេះ ដែលមានអាសយដ្ឋានស្នាក់នៅបច្ចុប្បន្នខុស ពីអាសយដ្ឋានក្នុងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬលិខិតឆ្លងដែនត្រូវភ្ជាប់បន្ថែមនូវសៀវភៅគ្រួសារឬសៀវភៅស្នាក់ នៅ ឬលិខិតបញ្ជាក់ការស្នាក់នៅ ដែលចេញដោយអាជ្ញាធរមានសមត្ថកិច្ច
៧. រូបថតបច្ចុប្បន្នមិនលើសពីរយៈពេល០៣ខែ ដែលមានទំហំ ៣៥ x ៤៥ មិល្លីម៉ែត្រ និងមានផ្ទៃខាងក្រោយពណ៌ស ចំនួន០២ សន្លឹក របស់នាយក ឬអ្នកតំណាង
៨. ប័ណ្ណកម្មសិទ្ធិទីតាំង ឬកិច្ចសន្យាជួលទីតាំង ដែលមានព័ត៌មានចំណុចនិយាមកាទីតាំងរបស់ទីស្នាក់ការ ឬទីចាត់ការ សហគ្រាស
* ទីតាំងដែលគ្មានអគារ ឬជាដីទំនេរ ឬមានសំណង់ទើបតែសាងសង់ដែលមិនអាចប្រើប្រាស់បាន មិនត្រូវបានអនុញ្ញាត ឱ្យប្រើប្រាស់សម្រាប់ការចុះបញ្ជីពន្ធដារបានឡើយ វៀរលែងតែមានការយល់ព្រមពីអគ្គនាយកដ្ឋានពន្ធដារ
៩. លិខិតជូនដំណឹងស្តីពីការផ្ទេរសិទ្ធិដល់បុគ្គលទទួលបន្ទុកកិច្ចការពន្ធដារ
* ប្រសិនមានអ្នកទទួលបន្ទុកជំនួស
១០.លិខិតបញ្ជាក់ព័ត៌មានគណនីធនាគាររបស់សហគ្រាស ដែលចេញដោយធនាគារ (លិខិតបញ្ជាក់គណនីធនាគារ ឬរបាយការណ៍ធនាគារ ឬសៀវភៅគណនីធនាគារ)
* ត្រូវផ្តល់ក្រោយពេលទទួលបានការអនុញ្ញាតឱ្យចុះបញ្ជីពន្ធដារ
១១. វិញ្ញាបនបត្រចុះបញ្ជីរបស់គណៈកម្មាធិការវិនិយោគកម្ពុជា ឬគណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា ឬអនុគណៈកម្មាធិការវិនិយោគរាជធានី-ខេត្ត
* សម្រាប់គម្រោងវិនិយោគមានលក្ខណសម្បត្តិគ្រប់គ្រាន់ (គលគ)។
ការចុះបញ្ជីពន្ធដារសម្រាប់ក្រុមហ៊ុនឯកជន/មហាជនទទួលខុសត្រូវមានកម្រិត អ្នកជាប់ពន្ធត្រូវបំពេញទម្រង់ 101-P2 និងត្រូវភ្ជាប់ឯកសារដូចខាងក្រោម៖
១.លិខិតបញ្ជាក់ការចុះបញ្ជីចេញដោយក្រសួងពាណិជ្ជកម្ម ឬក្រសួង-ស្ថាប័នពាក់ព័ន្ធ
២.លក្ខន្តិកៈក្រុមហ៊ុន
៣. លិខិតប្រកាសដោយសុទ្ធចិត្ត អំពីការពុំមានជាប់ទោសពៃរ៍ក្នុងកិច្ចពាណិជ្ជកម្ម រដ្ឋប្បវេណីឬព្រហ្មទណ្ឌ និងពុំមែន ជាមន្ត្រីរាជការក្រសួង ឬស្ថាប័នរដ្ឋនៃព្រះរាជាណាចក្រកម្ពុជា
៤. អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬលិខិតឆ្លងដែន ដែលមានសុពលភាពរបស់ប្រធានក្រុមប្រឹក្សាភិបាល អភិបាល ម្ចាស់ភាគហ៊ុន អ្នកគ្រប់គ្រង ឬអ្នកតំណាង
* រូបវន្តបុគ្គលដែលជាកម្មវត្ថុក្នុងការបំពេញព័ត៌មានក្នុងពាក្យស្នើសុំនេះ ដែលមានអាសយដ្ឋានស្នាក់នៅបច្ចុប្បន្នខុស ពីអាសយដ្ឋានក្នុងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬលិខិតឆ្លងដែនត្រូវភ្ជាប់បន្ថែមនូវសៀវភៅគ្រួសារឬសៀវភៅស្នាក់ នៅ ឬលិខិតបញ្ជាក់ការស្នាក់នៅ ដែលចេញដោយអាជ្ញាធរមានសមត្ថកិច្ច
៥. រូបថតបច្ចុប្បន្នមិនលើសពីរយៈពេល០៣ខែ ដែលមានទំហំ ៣៥ x ៤៥ មិល្លីម៉ែត្រ និងមានផ្ទៃខាងក្រោយពណ៌ស ចំនួន០២ សន្លឹក របស់ប្រធានក្រុមប្រឹក្សាភិបាល អភិបាល ម្ខាស់ភាគហ៊ុន អ្នកគ្រប់គ្រង ឬអ្នកតំណាង
៦. ប័ណ្ណកម្មសិទ្ធិទីតាំង ឬកិច្ចសន្យាជួលទីតាំង ដែលមានព័ត៌មានចំណុចនិយាមកាទីតាំងរបស់ទីស្នាក់ការ ឬទីចាត់ការ សហគ្រាស
* ទីតាំងដែលគ្មានអគារ ឬជាដីទំនេរ ឬមានសំណង់ទើបតែសាងសង់ដែលមិនអាចប្រើប្រាស់បាន មិនត្រូវបានអនុញ្ញាត ឱ្យប្រើប្រាស់សម្រាប់ការចុះបញ្ជីពន្ធដារបានឡើយ វៀរលែងតែមានការយល់ព្រមពីអគ្គនាយកដ្ឋានពន្ធដារ
៧. លិខិតជូនដំណឹងស្តីពីការផ្ទេរសិទ្ធិដល់បុគ្គលទទួលបន្ទុកកិច្ចការពន្ធដារ
* ប្រសិនបើមានអ្នកទទួលបន្ទុកជំនួស
៨. លិខិតបញ្ជាក់ព័ត៌មានគណនីធនាគាររបស់សហគ្រាស ដែលចេញដោយធនាគារ (លិខិតបញ្ជាក់គណនីធនាគារ ឬរបាយការណ៍ធនាគារ ឬសៀវភៅគណនីធនាគារ)
* ត្រូវផ្តល់ក្រោយពេលទទួលបានការអនុញ្ញាតឱ្យចុះបញ្ជីពន្ធដារ
៩. វិញ្ញាបនបត្រចុះបញ្ជីរបស់គណៈកម្មាធិការវិនិយោគកម្ពុជា ឬគណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា ឬ អនុគណៈកម្មាធិការវិនិយោគរាជធានី-ខេត្ត
*សម្រាប់គម្រោងវិនិយោគមានលក្ខណសម្បត្តិគ្រប់គ្រាន់ (គលគ)។
ការចុះបញ្ជីពន្ធដារសម្រាប់ក្រុមហ៊ុនសហកម្មសិទ្ធិ អ្នកជាប់ពន្ធត្រូវបំពេញទម្រង់ 101-P4 និងត្រូវភ្ជាប់ឯកសារដូចខាងក្រោម៖
១.លិខិតបញ្ជាក់ការចុះបញ្ជីចេញដោយក្រសួងពាណិជ្ជកម្ម ឬក្រសួង-ស្ថាប័នពាក់ព័ន្ធ
២. កិច្ចសន្យានៃក្រុមហ៊ុនសហកម្មសិទ្ធិ
៣. លិខិតប្រកាសដោយសុទ្ធចិត្ត អំពីការពុំមានជាប់ទោសពៃរ៍ក្នុងកិច្ចពាណិជ្ជកម្ម រដ្ឋប្បវេណីឬព្រហ្មទណ្ឌ និងពុំមែន ជាមន្ត្រីរាជការក្រសួង ឬស្ថាប័នរដ្ឋនៃព្រះរាជាណាចក្រកម្ពុជា
៤. អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬលិខិតឆ្លងដែន ដែលមានសុពលភាពរបស់សហកម្មសិទ្ធិករ អ្នកគ្រប់គ្រង ឬអ្នកតំណាង
* រូបវន្តបុគ្គលដែលជាកម្មវត្ថុក្នុងការបំពេញព័ត៌មានក្នុងពាក្យស្នើសុំនេះ ដែលមានអាសយដ្ឋានស្នាក់នៅបច្ចុប្បន្នខុស ពីអាសយដ្ឋានក្នុងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬលិខិតឆ្លងដែនត្រូវភ្ជាប់បន្ថែមនូវសៀវភៅគ្រួសារឬសៀវភៅស្នាក់ នៅ ឬលិខិតបញ្ជាក់ការស្នាក់នៅ ដែលចេញដោយអាជ្ញាធរមានសមត្ថកិច្ច
៥. រូបថតបច្ចុប្បន្នមិនលើសពីរយៈពេល០៣ខែ ដែលមានទំហំ ៣៥ x ៤៥ មិល្លីម៉ែត្រ និងមានផ្ទៃខាងក្រោយពណ៌ស ចំនួន០២ សន្លឹក របស់សហកម្មសិទ្ធិករ អ្នកគ្រប់គ្រង ឬអ្នកតំណាង
៦. ប័ណ្ណកម្មសិទ្ធិទីតាំង ឬកិច្ចសន្យាជួលទីតាំង ដែលមានព័ត៌មានចំណុចនិយាមកាទីតាំងរបស់ទីស្នាក់ការ ឬទីចាត់ការ សហគ្រាស
* ទីតាំងដែលគ្មានអគារ ឬជាដីទំនេរ ឬមានសំណង់ទើបតែសាងសង់ដែលមិនអាចប្រើប្រាស់បាន មិនត្រូវបានអនុញ្ញាត ឱ្យប្រើប្រាស់សម្រាប់ការចុះបញ្ជីពន្ធដារបានឡើយ វៀរលែងតែមានការយល់ព្រមពីអគ្គនាយកដ្ឋានពន្ធដារ
៧. លិខិតជូនដំណឹងស្តីពីការផ្ទេរសិទ្ធិដល់បុគ្គលទទួលបន្ទុកកិច្ចការពន្ធដារ
* ប្រសិនបើមានអ្នកទទួលបន្ទុកជំនួស
៨. លិខិតបញ្ជាក់ព័ត៌មានគណនីធនាគាររបស់សហគ្រាស ដែលចេញដោយធនាគារ (លិខិតបញ្ជាក់គណនីធនាគារ ឬរបាយការណ៍ធនាគារ ឬសៀវភៅគណនីធនាគារ)
* ត្រូវផ្តល់ក្រោយពេលទទួលបានការអនុញ្ញាតឱ្យចុះបញ្ជីពន្ធដារ
៩. វិញ្ញាបនបត្រចុះបញ្ជីរបស់គណៈកម្មាធិការវិនិយោគកម្ពុជា ឬគណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា ឬ អនុ-គណៈកម្មាធិការវិនិយោគរាជធានី-ខេត្ត
*សម្រាប់គម្រោងវិនិយោគមានលក្ខណសម្បត្តិគ្រប់គ្រាន់ (គលគ)។
ខ.ការកាន់់បញ្ជីកាគណនេយ្យ
អ្នកជាប់ពន្ធ ត្រូវប្រើវិធានគណនេយ្យតាមស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា៖
ប្រាក់ចំណូលត្រូវគិតបញ្ចូលនៅក្នុងឆ្នាំដែលចំណូលនោះបានកើតឡើង ទោះបីប្រាក់ចំណូលនោះបានទូទាត់ ឬមិនទាន់ទូទាត់ក្ដី
ការកាត់កងចំណាយណាមួយអាចធ្វើទៅបាន លុះណាតែហេតុការណ៍បញ្ជាក់នូវបន្ទុករបស់អ្នកជាប់ពន្ធបានកើតឡើង លទ្ធផលនៃសកម្មភាព សេដ្ឋកិច្ចដែលជាប់ទាក់ទងដល់ខ្ទង់ចំណាយនោះបានកើតឡើង និងចំនួនទឹកប្រាក់ដែលជាបន្ទុករបស់អ្នកជាប់ពន្ធអាចបង្ហាញច្បាស់លាស់។
គ.វិធានវិក្កយបត្រ
អ្នកជាប់ពន្ធធំត្រូវចេញវិក្កយបត្រដូចខាងក្រោម៖
វិក្កយបត្រអាករដល់អតិថិជនជាអ្នកជាប់ពន្ធតាមរបបស្វ័យប្រកាស
វិក្កយបត្រធម្មតាដល់អតិថិជនដែលជាអ្នកប្រើប្រាស់
វិក្កយបត្រអាករ ត្រូវមាននិទ្ទេសដូចជា៖
វិក្កយបត្រធម្មតា ត្រូវមាននិទ្ទេសដូចជា៖
ឃ.ការដាក់លិខិតប្រកាស និងបង់ពន្ធនិងអាករនានា
ពន្ធប្រចាំខែសំខាន់ៗរួមមាន៖
ប្រាក់រំដោះពន្ធលើប្រាក់ចំណូល៖ ប្រាក់រំដោះពន្ធនេះត្រូវបង់ជារៀងរាល់ខែ តាមអត្រា ១%នៃផលរបររួមទាំងអាករនានាលើកលែងអាករលើតម្លៃបន្ថែម
អាករលើតម្លៃបន្ថែម៖ ត្រូវយកអាករលើធាតុចេញតាមអត្រា ១០% កាត់កងអាករលើធាតុចូលដែលអនុញ្ញាត
ពន្ធកាត់ទុកលើការជួល៖ អ្នកជាប់ពន្ធមានកាតព្វកិច្ចជាភ្នាក់ងារកាត់ទុកដោយត្រូវកាត់ទុកតាមអត្រាដូចមានចែងក្នុងមាត្រា២៥ និងមាត្រា២៦ នៃច្បាប់សារពើពន្ធ
ពន្ធលើប្រាក់បៀវត្ស ៖ សម្រាប់សហគ្រាសដែលមានបុគ្គលិកត្រូវជាប់ពន្ធ។
ពន្ធប្រចាំខែត្រូវបង់ពន្ធ និងដាក់លិខិតប្រកាសពន្ធចាប់ពីថ្ងៃទី ០១ ដល់ថ្ងៃទី២០ នៃខែបន្ទាប់ នៅអគ្គនាយកដ្ឋានពន្ធដារ ឬដាក់លិខិតប្រកាសតាមប្រព័ន្ធ E-Filing។
ពន្ធប្រចាំឆ្នាំសំខាន់ៗរួមមាន៖
ពន្ធប៉ាតង់៖៣ ០០០ ០០០រៀល ឬ ៥ ០០០ ០០០រៀល ក្នុង១ឆ្នាំ សម្រាប់១សកម្មភាព
ពន្ធលើប្រាក់ចំណូល៖ ការគណនាប្រាក់ចំណូលជាប់ពន្ធក្នុងឆ្នាំណាមួយ ត្រូវយកប្រាក់ចំណូលសរុបប្រចាំឆ្នាំនោះ ដកចំណាយអាចកាត់កងបានតាមបទប្បញ្ញត្តិស្តីពីពន្ធលើប្រាក់ចំណូល គុណអត្រាពន្ធដូចមានចែងក្នុងមាត្រា២០នៃច្បាប់ស្ដីពីសារពើពន្ធ
ពន្ធអប្បបរមា ៖ កំណត់តាមអត្រា ១% លើផលរបរប្រចាំឆ្នាំរួមទាំងអាករនានាលើកលែងអាករលើតម្លៃបន្ថែម (ក្នុងករណីកាន់បញ្ជីគណនេយ្យមិនបានត្រឹមត្រូវ)។
ក្រៅពីប្រភេទពន្ធខាងលើ អ្នកជាប់ពន្ធមធ្យមអាចជាប់ពន្ធអាករដទៃទៀតតាមស្ថានភាពអាជីវកម្ម។
កាតព្វកិច្ចសារពើពន្ធតាមប្រភេទអាជីវកម្ម (វិស័យ)៖
វិស័យផ្ទះសំណាក់ ឬសណ្ឋាគារ
សហគ្រាសមានកាតព្វកិច្ចបង់ពន្ធប្រចាំខែដូចជា៖
ឧទាហរណ៍៖ សណ្ឋាគារមួយមាន ២០០ បន្ទប់ ទទួលចំណូលក្នុងខែចំនួន ២២០ ០០០ ០០០ រៀល (ចំណូលរួមបញ្ចូលនូវអាករនានា) ដោយសន្មត់គ្មានអាករធាតុចូល។ តើសណ្ឋាគារនេះត្រូវបង់ពន្ធអ្វីខ្លះ?
ចម្លើយ៖សណ្ឋាគារត្រូវបង់ប្រាក់ពន្ធដូចខាងក្រោម៖
មូលដ្ឋានគិតអាករលើតម្លៃបន្ថែម = ២២០ ០០០ ០០០រៀល / ១,១ = ២០០ ០០០ ០០០រៀល
អាករលើតម្លៃបន្ថែម = ២០០ ០០០ ០០០រៀល x ១០%= ២០ ០០០ ០០០រៀល
មូលដ្ឋានគិតអាករស្នាក់នៅ = ២០០ ០០០ ០០០រៀល / ១,០២= ១៩៦ ០៧៨ ៤៣០រៀល
អាករស្នាក់នៅ = ១៩៦ ០៧៨ ៤៣០រៀល x ២% = ៣ ៩២១ ៥៦៩រៀល
ប្រាក់រំដោះពន្ធលើប្រាក់ចំណូល = ២០០ ០០០ ០០០ រៀល x ១% = ២ ០០០ ០០០ រៀល
ដូច្នេះ សណ្ឋាគារត្រូវបង់៖
វិស័យភោជនីយដ្ឋាន
សហគ្រាសមានកាតព្វកិច្ចបង់ពន្ធប្រចាំខែដូចជា៖
ឧទាហរណ៍៖ ភោជនីយដ្ឋានមួយ មានចំណូលរួមបញ្ចូលទាំងអាករនានាក្នុងមួយខែសីហា ឆ្នាំ២០ XX ចំណូលពីសេវាកម្ម ៥៥ ០០០ ០០០ រៀល និងចំណូលពីការលក់ស្រាបៀរមានចំនួន ១១ ០០០ ០០០រៀល (ភោជនីយដ្ឋានមិនមានការប្រគុំតន្រ្តីទេ) ដោយដឹងថាអាករលើធាតុចូលដែលអនុញ្ញាតជាឥណទានចំនួន ៥ ០០០ ០០០ រៀល។ តើភោជនីយដ្ឋានត្រូវបង់ពន្ធអ្វីខ្លះ?
ចម្លើយ៖ ភោជនីយដ្ឋានត្រូវបង់ប្រាក់អាករដូចខាងក្រោម៖
មូលដ្ឋានគិតអាករលើតម្លៃបន្ថែម = (៥៥ ០០០ ០០០+១១ ០០០ ០០០)រៀល / ១,១
= ៦០ ០០០ ០០០រៀល
អាករលើធាតុចេញ = ៦០ ០០០ ០០០រៀល x ១០% = ៦ ០០០ ០០០រៀល
អាករលើតម្លៃបន្ថែមត្រូវបង់ = ៦ ០០០ ០០០រៀល - ៥ ០០០ ០០០ រៀល (អាករលើធាតុចូល) = ១ ០០០ ០០០រៀល
គណនាអាករសម្រាប់បំភ្លឺសាធារណៈ៖
អាករសម្រាប់បំភ្លឺសាធារណៈ = ១ ៩៨៨ ០៧២ រៀល x៣% = ៥៩ ៦៤២ រៀល
ប្រាក់រំដោះពន្ធលើប្រាក់ចំណូល = ៦០ ០០០ ០០០ រៀល x ១% = ៦០០ ០០០រៀល
ដូច្នេះ សហគ្រាសត្រូវបង់៖
វិស័យទេសចរណ៍
សហគ្រាសមានកាតព្វកិច្ចបង់ពន្ធប្រចាំខែដូចជា៖
ឧទាហរណ៍៖ ក្នុងខែសីហា ការីទេសចរណ៍មួយទទួលបានចំណូលដូចខាងក្រោម៖
ក. ចំណូលពីការនាំភ្ញៀវទៅកម្សាន្តនៅក្រៅប្រទេសមាន ៣០០ ០០០ ០០០រៀល
ខ. ចំណូលពីការនាំភ្ញៀវកម្សាន្តក្នុងស្រុកមានចំនួន ១០០ ០០០ ០០០រៀល (មិនរួមបញ្ជូលពន្ធអាករនានា)
គ. ចំណូលពីកម្រៃសេវាលក់សំបុត្រយន្តហោះមានចំនួន ២០ ០០០ ០០០រៀល ។
ដោយសន្មត់ថាគ្មានអាករធាតុចូល។ តើសហគ្រាសត្រូវបង់ពន្ធអ្វីខ្លះ?
ចម្លើយ៖ សហគ្រាសត្រូវបង់ប្រាក់អាករដូចខាងក្រោម៖
ចំណូលសរុប = ៣០០ ០០០ ០០០រៀល+ ១០០ ០០០ ០០០រៀល + ២០ ០០០ ០០០រៀល
=៤២០ ០០០ ០០០រៀល
មូលដ្ឋានគិតអាករលើតម្លៃបន្ថែម = ១០០ ០០០ ០០០រៀល + ២០ ០០០ ០០០រៀល
= ១២០ ០០០ ០០០រៀល
ដូច្នេះ សហគ្រាសត្រូវបង់៖
វិស័យកសិកម្ម
សហគ្រាសមានកាតព្វកិច្ចបង់ពន្ធប្រចាំខែដូចជា៖
ឧទាហរណ៍៖ សហគ្រាសក្នុងស្រុកមួយបានធ្វើការផ្គត់ផ្គង់អង្ករសម្រាប់បម្រើឱ្យការនាំចេញទៅទីផ្សារនៅក្រៅ
ព្រះរាជាណាចក្រកម្ពុជា ហើយទទួលចំណូល ៣ ០០០ ០០០ ០០០ រៀល ក្នុងមួយខែ ដោយក្នុងនោះមានការផ្គត់ផ្គង់ក្នុងស្រុកចំនួន១៥%នៃការផ្គត់ផ្គង់សរុប តើសហគ្រាសត្រូវបង់ពន្ធអ្វីខ្លះ?
ចម្លើយ៖ សហគ្រាសត្រូវបង់ប្រាក់អាករដូចខាងក្រោម៖
អាករលើតម្លៃបន្ថែម = ០ រៀល (នាំចេញអត្រា សូន្យ និងការផ្គត់ផ្គង់បន្ទុករដ្ឋប្រកាស លេខ ២៥២ សហវ.ប្រក)
ប្រាក់រំដោះពន្ធលើប្រាក់ចំណូល = ៣ ០០០ ០០០ ០០០រៀល x ១%
= ៣០ ០០០ ០០០ រៀល
កំណត់សម្គាល់៖ សម្រាប់ប្រាក់រំដោះពន្ធលើប្រាក់ចំណូល ត្រូវបានព្យួរទុកជាបណ្តោះអាសន្ន ប្រសិនបើសហគ្រាសបានបំពេញលក្ខខណ្ឌ និងទទួលបានការព្យួរទុក យោងតាមប្រកាសលេខ ១០០សហវ.ប្រក ចុះថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩ ដែលមានសុពលភាពត្រឹមដំណាច់ឆ្នាំ២០២៣។
វិស័យពាណិជ្ជកម្ម
សហគ្រាសមានកាតព្វកិច្ចបង់ពន្ធប្រចាំខែដូចជា៖
ឧទាហរណ៍៖ សហគ្រាស ក នាំចូលទំនិញសម្រាប់ផ្គត់ផ្គង់ក្នុងប្រទេសកម្ពុជា ដែលមានតម្លៃសរុប ៤០០ ០០០ ០០០រៀល (មូលដ្ឋានគិត អតប របស់គយ) ហើយបានផ្គត់ផ្គង់ក្នុងស្រុកទទួលចំណូលបាន ៦៦០ ០០០ ០០០រៀល (ចំណូលរួមទាំងអាករគ្រប់ប្រភេទ)។ តើសហគ្រាសត្រូវបង់ពន្ធប្រចាំខែអ្វីខ្លះ?
ចម្លើយ៖ សហគ្រាស ត្រូវបង់ពន្ធអាករដូចខាងក្រោម៖
ផលរបរគ្មានអាករ = ៦៦០ ០០០ ០០០ រៀល /១,១ = ៦០០ ០០០ ០០០រៀល
អាករលើធាតុចេញ = ៦០០ ០០០ ០០០ រៀល x ១០% = ៦០ ០០០ ០០០ រៀល
អាករលើធាតុចូល = ៤០០ ០០០ ០០០ រៀល x ១០% = ៤០ ០០០ ០០០ រៀល
អាករលើតម្លៃបន្ថែមដែលត្រូវបង់ = ៦០ ០០០ ០០០ រៀល - ៤០ ០០០ ០០០ រៀល
= ២០ ០០០ ០០០ រៀល
ដូច្នេះ សហគ្រាសត្រូវបង់៖
វិស័យសំណង់
សហគ្រាសមានកាតព្វកិច្ចបង់ពន្ធប្រចាំខែដូចជា៖
ឧទាហរណ៍៖ សហគ្រាស ក ផ្គត់ផ្គង់សេវាសាងសង់ ក្នុងខែសីហា ឆ្នាំ២០XX ទទួលបានចំណូលពីគម្រោងជួសជុលអាគារមួយក្នុងតម្លៃ ៣៣០ ០០០ ០០០ រៀល ហើយបានចំណាយឱ្យសហគ្រាស ខ ម៉ៅការបន្តផ្នែកប្រព័ន្ធទឹក និងភ្លើងក្នុងគម្រោងខាងលើក្នុងតម្លៃ ៥៥ ០០០ ០០០ រៀល។ តើសហគ្រាស ក ត្រូវបង់ពន្ធប្រចាំខែអ្វីខ្លះ? (ចំណូល-ចំណាយរួមបញ្ចូលទាំងអាករ)។
ចម្លើយ៖ សហគ្រាស ក ត្រូវបង់ពន្ធអាករដូចខាងក្រោម៖
ផលរបរគ្មានអាករ = ៣៣០ ០០០ ០០០ រៀល /១,១ = ៣០០ ០០០ ០០០រៀល
ប្រាក់រំដោះពន្ធលើប្រាក់ចំណូល =៣០០ ០០០ ០០០ រៀល x ១% = ៣ ០០០ ០០០រៀល
អាករលើធាតុចេញ = ៣០០ ០០០ ០០០ រៀល x ១០% = ៣០ ០០០ ០០០ រៀល
អាករលើធាតុចូលពីសហគ្រាស ខ = (៥៥ ០០០ ០០០ រៀល/១,១) x ១០% = ៥ ០០០ ០០០ រៀល
អាករលើតម្លៃបន្ថែមដែលត្រូវបង់ =៣០ ០០០ ០០០ រៀល - ៥ ០០០ ០០០ រៀល = ២៥ ០០០ ០០០ រៀល
ដូច្នេះ សហគ្រាសត្រូវបង់៖
វិស័យផលិតស្រាបៀរ
សហគ្រាសក្នុងស្រុកដែលមានសកម្មភាពផលិតស្រាបៀរ មានកាតព្វកិច្ចបង់ពន្ធប្រចាំខែដូចជា៖
ឧទាហរណ៍៖ សហគ្រាសក្នុងស្រុកដែលផលិតស្រាបៀរសម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងព្រះរាជាណាចក្រកម្ពុជា ហើយទទួលចំណូលក្នុងខែ ២៨៧ ៧៨២ ០០០ រៀល (ចំណូលរួមបញ្ចូលនូវអាករនានា) តើសហគ្រាសត្រូវបង់អាករអ្វីខ្លះ? គណនាយ៉ាងដូចម្តេច?
ចម្លើយ៖ សហគ្រាសត្រូវបង់ប្រាក់អាករដូចខាងក្រោម៖
មូលដ្ឋានគិតអាករលើតម្លៃបន្ថែម = ២៨៧ ៧៨២ ០០០ រៀល / ១,១ = ២៦១ ៦២០ ០០០ រៀល
អាករលើតម្លៃបន្ថែម = ២៦១ ៦២០ ០០០ រៀល x ១០% = ២៦ ១៦២ ០០០ រៀល
មូលដ្ឋានគិតអាករសម្រាប់បំភ្លឺសាធារណៈ = ២៦១ ៦២០ ០០០រៀល/១,០៣ = ២៥៤ ០០០ ០០០ រៀល
អាករសម្រាប់បំភ្លឺសាធារណៈ = ២៥៤ ០០០ ០០០ រៀល x ៣% = ៧ ៦២០ ០០០ រៀល
មូលដ្ឋានគិតអាករពិសេស = {២៥៤ ០០០ ០០០រៀល /[១+(៩០% x ៣០%)]} x ៩០%
= ១៨០ ០០០ ០០០ រៀល
អាករពិសេស = ១៨០ ០០០ ០០០ រៀល x ៣០% = ៥៤ ០០០ ០០០ រៀល
ដូច្នេះ សហគ្រាសត្រូវបង់៖
ផលិតភេសជ្ជៈគ្មានជាតិសុរា
សហគ្រាសមានកាតព្វកិច្ចបង់ពន្ធប្រចាំដូចជា៖
ឧទាហរណ៍៖ សហគ្រាសក្នុងស្រុកដែលផលិតភេសជ្ជៈគ្មានជាតិសុរាសម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងព្រះរាជាណាចក្រកម្ពុជា ហើយទទួលចំណូលក្នុងខែ ៩៥ ៩២០ ០០០ រៀល (ចំណូលរួមបញ្ចូលនូវអាករនានា) តើសហគ្រាសត្រូវបង់អាករអ្វីខ្លះ? គណនាយ៉ាងដូចម្តេច?
ចម្លើយ៖ សហគ្រាសត្រូវបង់ប្រាក់អាករដូចខាងក្រោម៖
មូលដ្ឋានគិតអាករលើតម្លៃបន្ថែម = ៩៥ ៩២០ ០០០ រៀល / ១,១ = ៨៧ ២០០ ០០០ រៀល
អាករលើតម្លៃបន្ថែម = ៨៧ ២០០ ០០០ រៀល x ១០% = ៨ ៧២០ ០០០ រៀល
មូលដ្ឋានគិតអាករពិសេស = {៨៧ ២០០ ០០០ រៀល /[១ +(៩០% x ១០%)]} x ៩០%
= ៧២ ០០០ ០០០ រៀល
អាករពិសេស = ៧២ ០០០ ០០០ រៀល x ១០% = ៧ ២០០ ០០០ រៀល
ដូច្នេះសហគ្រាសត្រូវបង់៖
ផលិតបារី
សហគ្រាសក្នុងស្រុកដែលមានសកម្មភាពផលិតបារី មានកាតព្វកិច្ចបង់ពន្ធប្រចាំដូចជា៖
ឧទាហរណ៍៖ សហគ្រាសក្នុងស្រុកដែលផលិតបារីសម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងព្រះរាជាណាចក្រកម្ពុជា ហើយទទួលចំណូលក្នុងខែ ២០០ ៥៤១ ០០០ រៀល (ចំណូលរួមបញ្ចូលនូវអាករនានា) តើសហគ្រាសត្រូវបង់អាករអ្វីខ្លះ? គណនាយ៉ាងដូចម្តេច?
ចម្លើយ៖ សហគ្រាសត្រូវបង់ប្រាក់អាករដូចជា៖
មូលដ្ឋានគិតអាករលើតម្លៃបន្ថែម = ២០០ ៥៤១ ០០០ រៀល / ១,១ = ១៨២ ៣១០ ០០០ រៀល
អាករលើតម្លៃបន្ថែម = ១៨២ ៣១០ ០០០ រៀល x ១០% = ១៨ ២៣១ ០០០ រៀល
មូលដ្ឋានគិតអាករសម្រាប់បំភ្លឺសាធារណៈ =១៨២ ៣១០ ០០០ រៀល / ១,០៣ = ១៧៧ ០០០ ០០០ រៀល
អាករសម្រាប់បំភ្លឺសាធារណៈ = ១៧៧ ០០០ ០០០ រៀល x ៣% = ៥ ៣១០ ០០០ រៀល
មូលដ្ឋានគិតអាករពិសេស = {១៧៧ ០០០ ០០០ រៀល /[១ +(៩០% x ២០%)]} x ៩០%
= ១៣៥ ០០០ ០០០ រៀល
អាករពិសេស = ១៣៥ ០០០ ០០០ រៀល x ២០% = ២៧ ០០០ ០០០ រៀល
ដូច្នេះ សហគ្រាសត្រូវបង់៖
វិស័យឧស្សាហកម្មកាត់ដេរ
សហគ្រាស មានកាតព្វកិច្ចបង់ពន្ធប្រចាំខែដូចជា៖
ឧទាហរណ៍ ៖ សហគ្រាស ឧស្សាហកម្មកាត់ដេរ សម្លៀកបំពាក់ “ក” ជាសហគ្រាសវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ (ស្ថិតនៅក្នុងរយៈពេលលើកលែងពន្ធ និងកាន់កាប់បញ្ជិកាគណនេយ្យត្រឹមត្រូវ) សហគ្រាសនេះក្នុងខែសីហា ឆ្នាំ២០xx បានចំណាយថ្លៃឈ្នួល ចំនួន ៣ ៨០០ ០០០ រៀល និងរោងចក្រ ចំនួន ៣២ ០០០ ០០០រៀល។ សហគ្រាស បានផ្តល់ប្រាក់បៀវត្ស លោក សុខ ជាអ្នកគ្រប់គ្រងផ្នែកហិរញ្ញវត្ថុ ចំនួន ៨ ០០០ ០០០រៀល ប្រាក់ថែមម៉ោងក្នុងខែ ចំនួន ២ ៥០០ ០០០រៀល និងថ្លៃសាំងចំនួន ១ ០០០ ០០០រៀល។ សហគ្រាសទទួលបានចំណូលពី ការនាំចេញពីព្រះរាជាណាចក្រកម្ពុជាចំនួន ៥៥៨ ០០០ ០០០រៀល និងបានផ្គត់ផ្គង់ក្នុងស្រុកចំនួន ២៥០ ០០០ ០០០ រៀល (តម្លៃមិនរួមអាករ)។
ក. ចូរគណនាប្រាក់ពន្ធប្រចាំខែ
ខ. សហគ្រាស ត្រូវបង់ប្រាក់រំដោះពន្ធលើប្រាក់ចំណូល ដែរ ឬទេ? ហេតុអ្វី?
ចម្លើយ៖ សហគ្រាសត្រូវបង់ពន្ធប្រចាំខែដូចជា៖
មូលដ្ឋានគិតពន្ធលើប្រាក់បៀវត្ស = ប្រាក់បៀវត្ស + ប្រាក់ថែមម៉ោង
= ៨ ០០០ ០០០រៀល + ២ ៥០០ ០០០រៀល = ១០ ៥០០ ០០០រៀល
ពន្ធលើប្រាក់បៀវត្ស = (១០ ៥០០ ០០០រៀល x ១៥%) - ៥៩០ ០០០រៀល
= ១ ៥៧៥ ០០០រៀល - ៥៩០ ០០០រៀល = ៩៨៥ ០០០រៀល
មូលដ្ឋានគិតពន្ធលើអត្ថប្រយោជន៍ = ថ្លៃសាំង = ១ ០០០ ០០០រៀល
ពន្ធលើអត្ថប្រយោជន៍បន្ថែម = ១ ០០០ ០០០រៀល x ២០% = ២០០ ០០០រៀល
មូលដ្ឋានលើពន្ធកាត់ទុកលើការជួល = ជួលអគារការិយាល័យ + ជួលរោងចក្រ
= ៣ ៨០០ ០០០រៀល + ៣២ ០០០ ០០០រៀល = ៣៥ ៨០០ ០០០រៀល
ពន្ធកាត់ទុកលើការជួល = ៣៥ ៨០០ ០០០រៀល x ១០% = ៣ ៥៨០ ០០០ រៀល
មូលដ្ឋានគិតអាករលើតម្លៃបន្ថែម = ២៥០ ០០០ ០០០ រៀល
អាករលើតម្លៃបន្ថែម = ២៥០ ០០០ ០០០រៀល x ១០% = ២៥ ០០០ ០០០រៀល
ដូច្នេះ សហគ្រាសត្រូវបង់៖
ដោយសហគ្រាសឧស្សាហកម្មកាត់ដេរ សម្លៀកបំពាក់ ជាសហគ្រាសវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ហើយស្ថិតនៅក្នុងរយៈពេលលើកលែងពន្ធ ដូច្នេះសហគ្រាសមិនត្រូវបង់ប្រាក់រំដោះពន្ធលើប្រាក់ចំណូលទេ។
វិស័យសហគ្រាសទូរគមនាគមន៍
សហគ្រាស មានកាតព្វកិច្ចបង់ពន្ធប្រចាំខែដូចជា៖
ឧទាហរណ៍៖ សហគ្រាសទូរគមនាគមន៍ ទទួលចំណូលរួមទាំងអាករក្នុងខែសីហា ឆ្នាំ២០xx ពីសេវាទូរគមនាគមន៍ចំនួន ៧៧០ ៤៤០ ០០០ រៀល និងចំណូលផ្សេងៗទៀតដែលមិនមែនជាសេវាទូរគមនាគមន៍ ចំនួន ១៩៨ ០០០ ០០០ រៀល (ចំណូលរួមបញ្ចូលនូវអាករនានា)។ ដោយសន្មត់គ្មានអាករធាតុចូល។ ចូរគណនាប្រាក់ពន្ធ និងអាករត្រូវបង់?
ចម្លើយ៖ សហគ្រាសត្រូវបង់ប្រាក់អាករដូចខាងក្រោម៖
មូលដ្ឋានគិតអាករលើតម្លៃបន្ថែម = (ចំណូលពីសេវាទូរគមនាគមន៍ +ចំណូលផ្សេងៗទៀតដែល មិនមែនជាសេវាទូរគមនាគមន៍)/១,១
= (៧៧០ ៤៤០ ០០០រៀល + ១៩៨ ០០០ ០០០រៀល)/១,១
= ៨៨០ ៤០០ ០០០ រៀល
អាករលើតម្លៃបន្ថែម = ៨៨០ ៤០០ ០០០ រៀល x ១០% = ៨៨ ០៤០ ០០០ រៀល
ប្រាក់រំដោះពន្ធលើប្រាក់ចំណូល = ៨៨០ ៤០០ ០០០ រៀល x ១% = ៨ ៨០៤ ០០០ រៀល
មូលដ្ឋានគិតអាករពិសេស = (ចំណូលពីសេវាទូរគមនាគមន៍/១,១)/១,០៣
= (៧៧០ ៤៤០ ០០០រៀល/១,១)/១,០៣ = ៦៨០ ០០០ ០០០ រៀល
អាករពិសេស = ៦៨០ ០០០ ០០០ រៀល x ៣% = ២០ ៤០០ ០០០ រៀល
ដូច្នេះ សហគ្រាសត្រូវបង់៖
វិស័យសហគ្រាសនាំចេញ-នាំចូល
សហគ្រាសមានកាតព្វកិច្ចបង់ពន្ធប្រចាំខែដូចជា៖
ឧទាហរណ៍៖ ក្រុមហ៊ុននាំចូលទំនិញដែលមានមូលដ្ឋានគិតពន្ធគយចំនួន ១០០ ០០០ ០០០រៀល និងបានបង់អាករលើតម្លៃបន្ថែម១០% ចំនួន ១៣ ០០០ ០០០រៀល។ ហើយសហគ្រាសបានលក់ទំនិញនេះក្នុងតម្លៃ ១៦៥ ០០០ ០០០ រៀល (តម្លៃរួមអាករ)។ គណនាប្រាក់ពន្ធ និងអាករដែលត្រូវបង់ប្រចាំខែ?
ចម្លើយ៖ សហគ្រាសត្រូវបង់ពន្ធប្រចាំខែដូចខាងក្រោម៖
ផលរបរមិនរួមអាករ = ១៦៥ ០០០ ០០០ / ១,១ = ១៥០ ០០០ ០០០ រៀល
អាករលើតម្លៃបន្ថែម(ធាតុចេញ) = ១៥០ ០០០ ០០០ x ១០% = ១៥ ០០០ ០០០រៀល
អាករធាតុចេញត្រូវបង់ = ១៥ ០០០ ០០០រៀល - ១៣ ០០០ ០០០រៀល
= ២ ០០០ ០០០រៀល
ប្រាក់រំដោះពន្ធលើប្រាក់ចំណូល = ១៥០ ០០០ ០០០ x ១% = ១ ៥០០ ០០០រៀល
ដូច្នេះ សហគ្រាសត្រូវបង់៖
3. សិទ្ធិរបស់អ្នកជាប់ពន្ធ
អ្នកជាប់ពន្ធធំនឹងទទួលបានសិទ្ធិរបស់ខ្លួន ដូចតទៅ៖
ទទួលបានការរក្សាទុកជាការសម្ងាត់នូវរាល់ព័ត៌មានដែលអ្នកជាប់ពន្ធបានផ្តល់ជូនរដ្ឋបាលសារពើពន្ធ
ទទួលបានការផ្តល់សេវាប្រកបដោយវិជ្ជាជីវៈ និងមានការជួយពន្យល់ណែនាំឱ្យបានយល់អំពីកិច្ចដំណើរការនៃប្រព័ន្ធ ពន្ធដារ នីតិវិធីសារពើពន្ធ និងការអនុវត្តកាតព្វកិច្ចសារពើពន្ធ
ទទួលបានការពន្យល់រាល់សេចក្តីសម្រេចរបស់រដ្ឋបាលសារពើពន្ធចំពោះកិច្ចការសារពើពន្ធ
ប្តឹងតវ៉ាចំពោះរាល់សេចក្តីសម្រេចរបស់រដ្ឋបាលសារពើពន្ធ
បង់ពន្ធមិនឱ្យលើសពីបទប្បញ្ញត្តិស្តីពីពន្ធដារកំណត់
មានការទទួលស្គាល់តំណាងស្របច្បាប់របស់អ្នកជាប់ពន្ធ តាមការជ្រើសរើសដើម្បីផ្តល់យោបល់អំពីកិច្ចការសារពើពន្ធ
ទទួលបានការអនុវត្តដោយមានតម្លាភាព និង មិនលម្អៀងពីសំណាក់រដ្ឋបាលសារពើពន្ធ
ទទួលបានការទទួលស្គាល់អំពីភាពស្មោះត្រង់ក្នុងការអនុវត្តកាតព្វកិច្ចសារពើពន្ធ